
តើ Real Madrid អាចធ្វើបានល្អនៅ Champions League ដូចរាល់ដងដែរឬទេនៅពេលដែលមិនមាន Ronaldo?
នៅរាត្រីនេះក្រុមអធិរាជស Real Madrid ដែលជាម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុបចំនួន១៣សម័យនិងជាអ្នកការពារដំណែងជើងឯក៣រដូវកាលជាប់គ្នាផងនោះនិងបើកទ្វារផ្ទះរបស់ខ្លួនទទួលភ្ញៀវចាស់មកពីអ៊ីតាលី AS Roma នាជំនួបប្រកួតសន្សំពិន្ទុក្នុងពូលGនៃក្របខ័ណ្ឌUEFA Champions League។
អ្វីដែលអ្នកទាំងអស់គ្នាចង់ដឹងនុះតើ Real Madrid នៅតែធ្វើបានល្អដូចកាលពី Ronaldo បាននៅជាមួយក្រុមនេះដែរឬអត់? ជាការពិតណាស់ ក្រុមដែលមានមូលដ្ឋាននៅរាជធានី Madrid បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនរាប់សិបឆ្នាំមកហើយតាំងពីមិនទាន់មាន Ronaldo មកម្ល៉េះ តែគេក៏មិនអាចបដិសេធបានដែរថា Ronaldo បានសាងភាពរុងរឿងមិនតិចទេអោយក្រុម Real Madrid នៅអំឡុងពេលដែលរូបគេបានរួមរស់ជាមួយអស់រយៈពេល១០ឆ្នាំ។
គួរបញ្ជាក់ថាជួបគ្នា២ដងនៅ UEFA Champions League កាលពីរឆ្នាំ២០១៦ Real Madridបានប្រកួតយកឈ្នះទាំងក្នុងនិងក្រៅដី២-0និង០-២ ក្នុងនុះ Ronaldo ក៏បានស៊ុតបញ្ចូលទី Roma បានចំនួន២គ្រាប់ផងដែរ។
ចុះនៅរាត្រីនេះវិញតើ Real Madrid អាចប្រកួតយកឈ្នះលើចចក Roma បានទៀតឬទេ?