
ស្ថានភាពទូទៅក្រោយបញ្ចប់ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា មិត្តហ្វូនខេមបូឌានលីគ សប្ដាហ៍ទី 13
ក្របខណ្ឌបាល់ទាត់លំដាប់កំពូលនៅកម្ពុជា មិត្តហ្វូនខេមបូឌានលីគ បានបញ្ចប់ការប្រកួតសន្សំពិន្ទុក្នុងសប្តាហ៍ទី 13 នេះដោយជោគជ័យ ។ ចំពោះសប្តាហ៍ទី 13នេះ មានជំនួបរវាងក្លឹបខ្លាំងៗជាច្រើនបានប៉ះ ហើយវាបានក្លាយជាផ្ទាំងទស្សនីយភាពមួយទាក់ទាញអ្នកគាំទ្រទូទាំងប្រទេសកម្ពុជា។ ចំពោះលទ្ធផលនៃការប្រកួតវិញមានដូចខាងក្រោម :
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
+ យុវជនបាទី.18ឆ្នាំ 1:2 សូលទីឡូអង្គរ
+ អង្គរថាយហ្គឺរ 3:1 អគ្គិសនីកម្ពុជា
+ ក្រសួងការពារជាតិ 4:1 អាស៊ីអឺរ៉ុប
+ គិរីវង់សុខសែនជ័យ 1:2 បឹងកេត
+ ខេត្តកំពង់ចាម 2:17 ភ្នំពេញក្រោន
+ វិសាខា 3:1 នគរបាលជាតិ
+ ព្រះខ័នរាជស្វាយរៀង 0:0 ណាហ្គាវើល
យោងតាមលទ្ធផលខាងលើឃើញថា ក្លឹបបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង គឺព្រះខ័នរាជស្វាយរៀង ជាក្លឹបតែមួយគត់ក្នុងលីគកំពូលកម្ពុជាគិតត្រឹមសប្ដាហ៍ទី 13នេះ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ ដោយ 13 ប្រកួតកន្លងមក ឈ្នះ 10 និង ស្មើ 3 បន្តឈរកំពូលតារាងមាន 33ពិន្ទុ តាមពីក្រោយដោយក្រុមលេខ 2 ណាហ្គាវើល មាន 28ពិន្ទុ ។ ដោយឡែក ក្រុមបាល់ទាត់ខេត្តកំពង់ចាម បន្តចាញ់ជាបន្តបន្ទាប់យ៉ាងធ្ងន់ធ្ងររហូតគិតមកទល់ពេលនេះ គ្រាប់បាល់ជំពាក់កើនឡើងដល់ 126គ្រាប់ ឈរបាតតារាងមានត្រឹមតែ 3ពិន្ទុប៉ុណ្ណោះ៕