
កីឡាករ៥រូបដែលស៊ុតបាល់ញ្ចូលទីលឿនជាងគេបំផុតក្នុងព្រិត្តិការណ៍ FIFA World Cup
(BC-99)
ចាប់តាំងពីព្រិត្តិការណ៍ FIFA World Cup បានធ្វើការប្រកួតរៀងរាល់៤ឆ្នាំម្តង វាតែងតែមានរឿងរ៉ាវប្លែកៗនៅក្នុងការប្រកួតប្រជែងនិមួយៗដែលធ្វើអោយយើងចងចាំមិនអាចបំភ្លេចបានដែលមានដូចជា ប្រេស៊ីលបានឈ្នះពាន World Cup ច្រើនជាងគេគឺចំនួន៥ ខណៈដែលអាឡឺម៉ង់ជាក្រុមដែលទទួលបានចំណាត់ថ្នាក់រងជើងឯកច្រើនជាងគេជាដើម។
តែនៅពេលនេះយើងសូមលើកយកពីការស៊ុតបាល់បញ្ចូលទីយ៉ាងឆាប់រហ័សបំផុតចំនួន៥គ្រាប់មកជំរាបជូនប្រិយ៍មិត្តអោយបានជ្រាប ព្រោះវាក៏ជារឿងប្លែកៗនិងចាត់ចូលក្នុងតារាឯតទគ្គកម្មផងដែរ
5. Clint Dempsey (USA)
អតីតកីឡាកររបស់ Fulham បានជាប់ក្នុងសៀវភៅកំណត់ត្រាបាល់ទាត់ពិភពលោកដែលស៊ុតបាល់បញ្ចូលទីបានលឿនជាងគេក្នុងលំដាប់លេខ៥។ នៅ World Cup 2014 សហរដ្ឋអាមេរិចបានប្រកួតយកជ័យជម្នះលើ ហ្គាណា ដោយលទ្ធផល2-1 ក្នុងនោះ Clint Dempsey បានស៊ុតបាល់បញ្ចូលទីនៅវិនាទីទី29 ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
4. Bryan Robson (England)
អតីតកីឡាករ ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United រូបនេះបានបង្ហាញសមត្ថភាពដ៏លេចធ្លោរនៅក្នុងការប្រកួត World Cup ឆ្នាំ 1982 វគ្គជម្រុះក្នុងពូល D ពេលអង់គ្លេសប៉ះប្រកួតជាមួយបារាំង។ នៅវិនាទីទី27 Robson បានស៊ុតបាល់បញ្ចូលទីលើក្រុមបារាំងបានយ៉ាងល្អ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
3. Ernst Lehner (Germany)
FIFA World Cup 1934 Ernst Lehner របស់អាឡឺម៉ង់បានក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីលឿនបំផុតលំដាប់ទី៣ក្រោយពីរកបានគ្រាប់បាល់ក្រោយពីលេងបានត្រឹមតែ 25 វិនាទីប៉ុណ្ណោះទៅក្រុមបាល់ទាត់អូទ្រីស។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
2. Vaclav Masek (Czechoslovakia)
ខ្សែប្រយុទ្ធឆេកូស្លូវ៉ាគីរូបនេះមិនមែនជាចំណាប់អារម្មណ៍នៅក្នុងការប្រកួត World Cup ឆ្នាំ 1962 ឡើយ។ ប៉ុន្តែគាត់បានក្លាយជាបុគ្គលម្នាក់ដែលកំពុងកាន់កំណត់ត្រាស៊ុតចូលលឿនបំផុតក្នុងព្រិត្តិការណ៍ពានរង្វាន់ពិភពលោកលំដាប់ទី២នៅពេលដែលគាត់បានស៊ុតបញ្ចូលទីលើក្រុម ម៉ិកស៊ិកូ បន្ទាប់ពីលេងបានត្រឹមតែ 16 វិនាទី
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
1. Hakan Sukur (Turkey)
World Cup ឆ្នាំ 2002 សហម្ចាស់ផ្ទះ កូរ៉េ-ជប៉ុន ជាអ្នកបំពេញកាតព្វកិច្ចរៀបចំព្រិត្តិការបាល់ទាត់ពិភពលោកលើកទី17។ កូរ៉េ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រយកចំនាត់ថ្នាក់លេខ៣ តែពួកគេបានចាញ់ក្រោមថ្វីជើង ទួរគី 3-2 ។
Hakan Sukur បានក្លាយជាអ្នកកាន់ឯតទគ្គកម្មស៊ុតបញ្ចូលទីលឿនបំផុតលំដាប់លេខ1ដោយមិនទាន់មានអ្នកបំបែកបានឡើយ ក្រោយពីកីឡាករទួរគីរូបនេះបានស៊ុតបញ្ចូលទីលើកូរ៉េនៅវិនាទីទិ11 ។
សូមទស្សនានូវវីឌីអូខាងក្រោម៖