
ក្រុម the Blue Warriors ប្រែជា Down Town Sport មុនប្រកួតហ្វូតសាលអាស៊ីអាគ្នេយ៍
ក្រុមបាល់ទាត់ក្នុងសាល the Blue Warriors ត្រូវបានប្រកាសពីការផ្លាស់ប្ដូរឈ្មោះទៅ Down Town Sport ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ តទៅ។ ការប្រកាសនេះត្រូវបានធ្វើឡើងតែមួយខែមុនពួកគេទៅចូលរួមការប្រកួតបាល់ទាត់ក្នុងសាលជើងឯកអាស៊ីអាគ្នេយ៍ AFF Futsal Club Championship 2022 នៅប្រទេសថៃ ក្នុងខែកញ្ញា ខាងមុខ។
គួរដឹងដែរថា the Blue Warriors ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ដើម្បីប្រកួតប្រជែងជើងឯកហ្វូតសាលថ្នាក់ជាតិដែលពួកគេបានលើកពានកាលខែមិថុនា កន្លងទៅ។
សម្រាប់ Down Town Sports ជាក្រុមហ្វូតសាលដែលមានវ័យចំណាស់បន្តិចទៅហើយ តែមិនបានប្រកួតជើងឯកថ្នាក់ជាតិ ២០២២ នេះទេ៕