
Pep Guardiola បារម្ភខ្សែប្រយុទ្ធ Sergio Aguero អាចសម្រាកក្រៅទីលានរហូតដល់ចប់រដូវកាលនេះ
គ្រូបង្វឹក Pep Guardiola បារម្ភពីខ្សែប្រយុទ្ធ Sergio Aguero ដោយអាចសម្រាកព្យាបាលរបួសនៅក្រៅទីលានរហូតដល់ចប់រដូវកាលនេះ រួមទាំងព្រឹត្តិការណ៍ UEFA Champions League នៅខែសីហាថែមទៀតផង។

Manchester City’s Sergio Aguero leaves the filed injured during the English Premier League soccer match between Manchester City and Burnley at Etihad Stadium, in Manchester, England, Monday, June 22, 2020. (AP Photo/Michael Regan,Pool)
កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើបានរងរបួសហើយត្រូវប្តូរចេញភ្លាមៗក្នុងជំនួបទល់នឹង Burnley ដោយគ្រូពេទ្យបានរាយការណ៍មកថាគេមានបញ្ហាជង្គង់។
ដោយឡែកគ្រូបង្វឹក Pep Guardiola បានចេញមុខមកបញ្ជាក់ថា របួស Sergio Aguero នឹងត្រូវពិនិត្យសារជាថ្មីម្តងទៀតនៅថ្ងៃនេះ ប៉ុន្តែឥឡូវនេះគេត្រូវអវត្តមានក្នុងការប្រកួតជាបន្តបន្ទាប់។