មុត ខ្លឹមខ្មៅ ទទួលបានការឧបត្ថមជាទឹកប្រាក់ចំនួន ៨៨៣ដុល្លារព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនធំ
(BC99)
ក្រោយពីបានបង្ហាញអារម្មណ៍ពិបាកចិត្តតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី១៥មិថុនាកន្លងមកដោយសារតែកូនទាំងពីររបស់ខ្លួនមានជំងឺគ្រុនឈាមក្នុងពេលតែមួយរួចមក គេឃើញអ្នកមានចិត្តសប្បុរសធម៌ជាច្រើនបានចូលរួមជាថវិការដល់អ្នកប្រដាល់គុនខ្មែរ មុត ខ្លឹមខ្មៅ។
នៅព្រឹក ថ្ងៃអង្គារ ទី២៣ មិថុនា នេះតាមរយៈលោក ទីវ សុវណ្ណា ដែលបាននាំយកជំនួយយ៉ាងច្រើនក្រាស់ក្រែលដែលទទួលបានពីការចូលរួមឧបត្ថមពីក្រុមកង់ចំការដូងចំនួន២០០ដុល្លារ បងស្រីធីតា Mode Store ១០០ដុល្លារព្រមទាំងគ្រឿងឧបភោគបរិភោគមួយកែសធំ រួមទាំងសប្បុរសជនដែលចូលថវិការតាមរយៈចែម៉ៅចេកចៀនទឹកឃ្មុំមានចំនួន ៥៨៣ដុល្លារដែលសរុបទឹកប្រាក់ចំនួន ៨៨៣ដុល្លារអាមេរិចយកមកអោយ មុត ខ្លឹមខ្មៅ បន្ថែមទៀតដែរ។
ខ្លឹមខ្មៅ ដែលមានឈ្មោះពិត មុត សំបូរបាននិយាយផងដែរថា ប្រសិនបើចាំតែលុយបានពីការប្រកួតតែមួយមុខគេនឹងមិនអាចមានថវិការគ្រប់គ្រាន់ទុកសម្រាប់ព្យាបាលកូនទាំងប្រុសស្រីទាំងទ្វេរបស់គេបានឡើយ។ អ្នកប្រដាល់មានដើមកំណើតនៅ ខេត្តបាត់ដំបង រូបនេះក៏បានសម្តែងនូវសេចក្តីថ្លែងអំណរគុណដល់សប្បុសជនទាំងឡាយដែលបានជួយរូបគេក្នុងគ្រាហ៍ដែលមានទុក្ខលំបាកបែបនេះ។ ជាចុងក្រោយ មុត ខ្លឹមខ្មៅ បានបង្ហើបពីស្ថានភាពជំងឺកូនទាំងពីររបស់ខ្លួនដែលមានការវិវឌ្ឃន៍ទៅកាន់ភាពល្អប្រសើរឡើងវិញក្នុងខណៈពេលដែលរូបគេនៅតែបន្តការហ្វឹកហាត់ត្រៀមឡើងប្រកួតជាបន្តទៀតដែរ។
សូមបញ្ជាក់ដែរថា មុត ខ្លឹមខ្មៅ ជាសិស្សរួមគ្រូតែមួយជាមួយ រឿង សភ័ណ្ឌ នៃក្លឹបប្រដាល់គុនខ្មែរម្កុដរាជសីហ៍ ដោយបានក្លាយជាម្ចាស់ខ្សែក្រវាត់ចំនួន២កម្មវិធីប្រកួតនិងពានរង្វាន់ជាច្រើនទៀតដែរចាប់តាំងពីគេចាប់អាជីពជាអ្នកប្រដាល់រហូតមកដល់ពេលនេះ។