ឡៅ ចិត្រា កំពុងពង្រឹងក្បាច់ទាត់តាមយោបល់របស់អ្នកគាំទ្រ
កីឡាករគុនខ្មែរភាគច្រើនអ្នកគាំទ្រតែងតែរិះគុណដើម្បីស្ថាបនាអោយពួកគេប្រឹងប្រែងហ្វឹកហាត់ ក្បាច់ទាត់អោយបានល្អជាងពេលបច្ចុប្បន្ននេះ ខណៈអ្នកលេងគុនខ្មែរវ័យក្មេង ឡៅ ចិត្រា ក៏ស្ថិតក្នុងចំណោមកីឡាករដែលមានក្បាច់ទាត់ខ្សោយផងដែរ ។
ទាក់ទងទៅនឹងបញ្ហានេះបងប្រុសរបស់ ឡៅ ចិត្រា ផ្ទាល់គឺអតីតអ្នកប្រដាល់គុនខ្មែរ ឡៅ ស៊ីណាត បានបញ្ជាក់ថា លោកកំពុងពង្រឹងកម្លាំងនិងការទាត់របស់ប្អូនប្រុសលោកអោយល្អជាងនេះ ដើម្បីត្រៀមការប្រកួតជាមួយកីឡាករឡាវ នៅសង្វៀន CNC សប្តាហ៍នេះ ព្រោះលោកមើលឃើញថា ការទាត់របស់ ចិត្រា ពិតជានៅស្រាលនិងយឺតដូចអ្នកគាំទ្របានប្រាប់ប្រាដកមែន ។ គ្រូជំនួយនៅក្លិបឆ័ត្រយោង៩១១ រូបនេះបន្ថែមថា ក្បាច់របស់ប្អូនប្រុសលោកមានអស់ហើយ ដោយត្រូវតែការបន្ថែមកម្លាំង និងទាត់អោយធ្ងន់ រួមទាំងភាពរហ័សជាងនេះ ។
សូមបញ្ជាក់ថា ឡៅ ចិត្រា នឹងត្រូវប៉ះកីឡាករឡាវ ឃុនឆាង ស៊ីតគ្រូឡែ នៅថ្ងៃអាទិត្យ ទី ២៤ ខែ មិនា នេះក្នុងកម្មវិធី ISI Palm ចាប់ពីម៉ោង ១១ ព្រឹកតទៅ ៕