បន្ទាប់ពីជាពីជំងឺកូវីត Lodi មិនពន្យាពេលមកធ្វើការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ក្រុម At Madrid
(BC-99)
Renan Lodi សប្បាយចិត្តនៅពេលដែលបានត្រលប់មកធ្វើការហ្វឹកហាត់ជាមួយក្រុម Atletico Madrid វិញដោយបានបង្ហាញថារូបគេមានអារម្មណ៍ល្អណាស់ចំពោះក្របខណ្ឌ La Liga ដែលនឹងអាចបន្តសកម្មភាពប្រកួតបានវិញបន្ទាប់ពីអសកម្មអស់មួយរយៈពេលកន្លងមក។
សមាជិកក្រុមក្រោមបញ្ជាទាំងអស់របស់លោក Diego Simeone បានចាប់ផ្តើមវឹលមកបំពេញការងារនិងការហ្វឹកហាត់នៅឯក្លឹបកាលពីចុងសប្តាហ៍នេះវិញហើយ សូម្បីតែកីឡាករប្រេស៊ីល Renan Lodi ដែលមានព័ត៌មានលេចថាគាត់បានធ្វើតេស្ត៍មានមេរោគកូរ៉ូណាកាលពីពេលកន្លងមកក៏បានបង្ហាញវត្តមានវិញដែរ។
Atletico មិនបានធ្វើការប្រកាសជាផ្លូវការទេ ប៉ុន្តែពួកគេហាក់ដូចជាមានចេតនាបញ្ជាក់ពីការវឹលត្រឡប់មកវិញរបស់កីឡាកររូបនេះដោយការបង្ហោះរូបភាពនៅ Twitter ដោយដាក់ចំណងជើងថា “Renan Lodi សូមធ្វើការគាវរកិច្ចប្រិយ៍មិត្តពីក្នុងផ្ទះ ជួបអ្នកឆាប់ៗនៅលើទីលាន!”
ព័ត៌មានអេស្ប៉ាញមួយចំនួនបានធ្វើការផ្សព្វផ្សាយថាខ្សែការពាររូបនេះបានជាសះស្បើយនឹងអាចត្រលប់មកកាន់ទីលានវិញបន្ទាប់ពីលទ្ធផលតេស្តជាថ្មីមានភាពអវិជ្ជមានពីមេរោគរាត្បាត COVID-19 ។
Lodi បានបង្ហាញខ្លួននៅក្នុង Video Clip មួយដែលបង្ហោះដោយក្លឹបនៅលើបណ្តាញសង្គមកាលពីថ្ងៃសុក្រដោយរូបគេបានពាក់ស្រោមដៃនិងម៉ាស់ការពារនៅមុនពេលដែលគេចេញទៅទីលានដើម្បីហ្វឹកហាត់។
Atletico កំពុងត្រៀមខ្លួបសម្រាប់ការបន្តយុទ្ធនាការរដូវកាល ២០១៩-២០ នេះដែលត្រូវបានប្រកាសអោយពន្យារពេលដោយប្រធាន LaLiga លោក Javier Tebas កាលពីខែមីនាកន្លងទៅ។ ក្របខណ្ឌកំពូលមួយនេះកំពុងបង្ហាញពីគោលបំណងដែលនឹងត្រឡប់មកកាន់ការប្រកួតឡើងវិញនៅថ្ងៃទី ១២ ខែមិថុនាខាងមុខនេះ។