ការទិញយក Newcastle លើកិច្ចព្រមព្រៀង ៣០០ លានផោនរបស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីតអាចត្រូវបានយល់ព្រមដោយក្របខ័ណ្ឌ Premier League នៅសប្ដាហ៍នេះ
(BC-99)
ការប៉ុនប៉ងកាន់កាប់ក្លឹបបាល់ទាត់ Newcastle ដោយរជ្ជទាយាទ អារ៉ាប៊ីសាអូឌីត Mohammed Bin Salman ទីបំផុតអាចទទួលបានការយល់ព្រមពីក្របខ័ណ្ឌ Premier League ដែលនឹងធ្វើការប្រកាសជាផ្លូវការណ៍នៅសប្តាហ៍នេះ។
សារព័ត៌មាននៅ ចក្រភពអង់គ្លេស បានអះអាងថាក្របខ័ណ្ឌ Premier League បានផ្តល់ភ្លើងខៀវដល់សែរាជវង្សរបស់ រាជាណាចក្រ អារ៉ាប៊ីសាអូឌីត ធ្វើជាអ្នកគ្រប់គ្រងថ្មីរបស់ក្លឹបសារិការព្រៃ Newcastle United បន្តពីមហាសេដ្ឋី Mike Ashley ដែលយល់ព្រមលក់ក្លឹបមួយនេះក្នុងតម្លៃ ៣០០លានផោន។
នេះគឺជាដំណឹងដ៏ល្អសម្រាប់អ្នកគាំទ្រ Magpies ដែលយោងទៅតាម Daily Mail បាននិយាយថាប្រធាន Premier League នៅពេលនេះកំពុងរៀបចំសេចក្តីប្រកាសអំពីកិច្ចព្រមព្រៀងដែលអាចនឹងកើតឡើងនៅសប្តាហ៍នេះជាផ្លូវការណ៍បើទោះបីមានការប្រឆាំងយ៉ាងខ្លាំងពីសំណាក់មន្រ្តីរដ្ឋាភិបាលនិងក្រុមសិទ្ធិមនុស្សក៏ដោយ។