យ៉េន ឌីណា បង្ហើបថាប៉ះ ផល សោភ័ណ្ឌ ត្រូវប្រយ័ត្នក្បាច់គ្រោះថ្នាក់មួយ
អ្នកប្រដាល់ខេត្តកោះកុង យ៉េន ឌីណា បង្ហើបក្បាច់គ្រោះថ្នាក់មួយរបស់កីឡាករ ផល សោភ័ណ្ឌ ដែលរូបគេត្រូវប្រកួតជាមួយនៅថ្ងៃ សៅរ៍ ទី ២៥ ខែ មេសា ឆ្នាំ ២០២០ នាសង្វៀន បាយ័ន គឺកណ្តាប់ដៃ ពីព្រោះអ្នកប្រដាល់នៃក្លិបតាឡីដំរីមានរិទ្ធ រូបនេះធ្លាប់ហ្វឹកហាត់សកល ដូចនេះការវាយចេញរបស់គេលឿនហើយធ្ងន់ ដែលបង្កជាក្តីបារម្ភសម្រាប់រូបគេមុនប៉ះគ្នា ។
យ៉េន ឌីណា បញ្ជាក់ថា មិនមានការភ័យខ្លាចអ្វីនោះទេ ពីព្រោះបទពិសោធជួបជាមួយអ្នកខ្លាំងច្រើនរួចមកហើយ ដូចនេះការប៉ះជើងខ្លាំង ផល សោភ័ណ្ឌ មានអារម្មណ៍ធម្មតា សំខាន់ប្រឹងប្រែងប្រកួតអោយអស់ពីសមត្ថភាពលើសង្វៀន ។
សូមបញ្ជាក់ថា យ៉េន ឌីណា និង ផល សោភ័ណ្ឌ មិនធ្លាប់ប្រកួតជាមួយគ្នាពីមុនមកនោះទេ ហើយក្នុងការប្រកួតសម័យកូរ៉ូណាដែលមិនមានកីឡាករបរទេសមកប្រកួតនេះ ពួកគេបានសាកល្បងម្នាក់មួយប្រកួតដូចគ្នាជាមួយ កីឡាករជួរមុខរបស់កម្ពុជា ក្នុងនោះ យ៉េន ឌីណា ឈ្នះពិន្ទុ ឡុង សំណាង និង ផល សោភ័ណ្ឌ ផ្តួល ឈឿន ឆៃដែន ក្នុងទឹកទី១ ៕