Rafel Da Silva ៖ Neymar នៅតែជាកីឡាករអាទិភាពរបស់ក្រុមសាំបា ប្រេស៊ីល
(BC-99)
Rafael Da Silva អតីតកីឡាករបិសាចក្រហម Manchester United បាននិយាយថា “តារាឆ្នើម Neymar របស់ក្លឹប Paris Saint-Germain មិនសាកសមជាអ្នកដឹកនាំទេ តែគេគឺជាកីឡាករអាទិភាពក្នុងការជួយក្រុមជម្រើសជាតិ ប្រេស៊ីល អោយទទួលបានជោគជ័យ”។
Neymar – កីឡាករដែលមានតំលៃថ្លៃជាងគេបំផុតនៅលើពិភពលោកបន្ទាប់ពីផ្លាស់ប្តូរ ២២២ លានផោនរបស់គាត់ទៅ PSG ក្នុងឆrនាំ ២០១៧ បន្តធ្វើឱ្យលេចធ្លោចំពេលមានការសង្ស័យជុំវិញការវិលត្រឡប់ទៅរកម្ចាស់ជើងឯក LaLiga Barcelona ។
ថ្លែងទៅកាន់ ESPN Rafael ដែលជាគូប្រជែងក្នុង Ligue 1 របស់ក្រុម Lyon បានបង្ហាញទស្សនៈផ្ទាល់របស់ខ្លួនថា “មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើជាអ្នកដឹកនាំ(ប្រធានក្រុម)ជម្រើសជាតិ ប្រេស៊ីល បាននោះទេ។ Neymar ក៏ដូចគ្នា! គេបានធ្វើអោយមានភាពច្របូកច្របល់ដែលនាំអោយប្រជាប្រិយភាពធ្លាក់ចុះក្នុងវិស័យបាល់ទាត់នៅពេលដែលគេធ្វើត្រាប់តាមកីឡាករ Borussia Dortmund Erling Haaland អំឡុងការប្រកួត Champions League វគ្គ ដែល១៦ ក្រុមចុងក្រោយកាលពីខែមុនដែលវាជាកាយវិការចំអកឡកឡឺយមួយ។ តែពិតប្រាកដណាស់ពួកយើងនៅតែត្រូវការ Neymar ជាចាំបាច់។ គេគឺជាកីឡាករដ៏ល្អមួយរូប។ ខ្ញុំសង្ឃឹមថាគាត់អាចធ្វើបាននៅក្នុងការជួយក្រុមជម្រើសជាតិមួយនេះឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំណាមួយនៅពេលខាងមុខ”។
Rafael ដែលមានអាយុ ២៩ ឆ្នាំក៏បានបន្តទៀតដែរថា “ខ្ញុំនិយាយការពិតប៉ុន្តែពេលខ្លះមនុស្សម្នារមិនចង់ស្តាប់ការពិតទេពួកគេចង់ឮតែពាក្យអ្វីដែលល្អៗប្រៀបដូចជាតែជីវិតមនុស្សវេទមន្តអីចឹង។ ពិតមែនតែគេ(Neymar)ជាកីឡាករដ៏ល្អនៅក្នុងទីលាន តែនៅជីវិតខាងក្រៅគេក៏ជាមនុស្សគម្រូម្នាក់ដ៏ល្អដល់អ្នករាល់គ្នាដែរ”។
គួរបញ្ជាក់ដែរថា Neymar និង Rafael ធ្លាប់បានជាប់ឈ្មោះជាកីឡាករជម្រើសជាតិ ប្រេស៊ីល ជាមួយគ្នាក្នុងអំឡុងពេលប្រកួតប្រជែងដណ្តើមមេដាយអូឡាំពិក ២០១២ នៅប្រទេសអង់គ្លេស ដែលកាលណោះ ប្រេស៊ីល ដណ្តើមបានត្រឹមមេដាយប្រាក់ក្រោយពីប្រកួតចាញ់ក្រុម ម៉ិកស៊ីកូ ២-១ នៅវគ្គផ្តាច់ព្រ័ត្រ។