លោក Jose Mourinho ទំនងក្លាយទៅជាអ្នកដឹកនាំថ្មីរបស់ក្លិប Paris Saint Germain
ក្រោយពីទំនេរមិនមានការងារធ្វើលោក Jose Mourinho បានធ្វើដំណើរទៅអង់គ្លេសសាជាថ្មីកាលពីសប្តាហ៍មុនដើម្បីទៅវិភាគទម្រង់លេងនៃការប្រកួតរវាងក្រុមកាំភ្លើងធំ Arsenal ដែលបានយកឈ្នះលើ Chelsea ដែលអតីតក្រុមខ្លួន ២-០។
ហើយក្នុងខណៈពេលដែលលោកទៅវិភាគក្នុងកម្មវិធីបាល់ទាត់ដែលជួលដោយក្រុមហ៊ុនទូរទស្សន៍ beIN Sport នាទីក្រុង Dubai អតីតអ្នកចាត់ការទូរទៅរបស់ក្រុមបិសាចក្រហម Manchester United រូបនេះក៏បានចំណាយពេលដាច់ដោយឡែកមួយចូលជួបពិភាក្សារជាមួយនិងមហាសេដ្ឋីអារ៉ាប់ Nasser Al-Khelaifi ដែលជាម្ចាស់ក្លិបបាល់ទាត់យក្ស Paris Saint Germain ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជំនួបនេះដែរបានធ្វើអោយមជ្ឈដ្ឋានបាល់ទាត់មានការសង្ស័យថាលោក Mourinho អាចនឹងទទួលការចាប់អារម្មណ៍អំពីក្លិបដែលកំពុងឈរលើកំពូលតារាង Lique 1 មួយនេះអោយមកធ្វើជាអ្នកចាត់ការនៅក្នុងក្រុមរបស់ខ្លួន។
តើ Mourinho អាចក្លាយជាអ្នកចាត់ការថ្មីរបស់ PSG បានយ៉ាងម៉េចទៅក្នុងខណៈពេលដែលលោក Thomas Tuchel កំពុងដឹកនាំក្រុមនៅបារាំងបានយ៉ាងល្អបែបនេះ?
ជាការពិតណាស់រឿងអ្វីក៏អាចកើតឡើងបានដែរទោះជាឋិតក្នុងកាលៈទេសៈណាក៏ដោយ។ អ្នកវិភាគបានលើកឡើងថា ប្រសិនបើ Tuchel ធ្វើអោយមានការភ្លាត់ស្នៀតក្នុងការដឹកនាំ PSG នៅក្របខណ្ឌ UEFA Champions League ពេលប៉ះជាមួយក្រុមចាស់លោក Mourinho នៅខែក្រោយនេះ នុះវាសនាលោកគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់មួយនេះក៏នឹងមិនឋិតថេរដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
តាមប្រភពព័ត៌មាននៅបារាំងក៏បានប្រាប់អោយដឹងដែរថា Paris Saint Germain បានសម្រិតសម្រាំងឈ្មោះអ្នកចាត់ការទូរទៅឯទៀតច្រើននាក់ផងដែរដែលក្នុងនោះក៏មានអតីតកីឡាករបារាំងនិងជាអ្នកចាត់ការទូរទៅរបស់ Real Madrid Zidane ផងដែរ។