Brazil របូតពិន្ទុលើកដំបូងក្នុងវគ្គជម្រុះ World Cup ខណៈអាហ្សង់ទីនស៊ីអ៊ុយរុយហ្គាយ
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានរបូតពិន្ទុជាលើកដំបូងក្នុងវគ្គជម្រុះ FIFA World Cup 2022 ប្រចាំទ្វីបអាមេរិកខាងត្បូង ដោយស្មើកូឡុំប៊ី ០ទល់នឹង០។
ក្រុមជើងឯករង Copa America 2021 បានឈ្នះទាំង៩ប្រកួតមុន តែហាក់ធ្វើមិនសូវបានល្អក្នុងការប្រកួតនៅថ្ងៃអាទិត្យ នាក្រុង Barranquilla ប្រទេសកូឡុំប៊ី។
ប្រេស៊ីលមានឱកាសល្អៗច្រើន ដូចជាពី Fred, Raphinha និង Anthony តែមិនអាចសម្រេចទីបាន។
លទ្ធផលនេះមានន័យថា ប្រេស៊ីល ឈរកំពូលតារាងដដែល មាន ២៨ពិន្ទុ តែមកនាំមុខក្រុមលេខ២អាហ្សង់ទីនដែលលេងបាន១០ប្រកួតដូចគ្នា ចំនួន៦ពិន្ទុវិញ។
សម្រាប់អាហ្សង់ទីនទើបយកឈ្នះអ៊ុយរុយហ្គាយ ៣ទល់នឹង០។ Lionel Messi, Rodrigo de Paul និង Lautaro Martinez ជាអ្នករកគ្រាប់បាល់បញ្ចូលទី៕