របួសជាជាង ២ឆ្នាំ ប៉ុន្តែអតីតខ្សែប្រយុទ្ធជម្រើសជាតិ ទូច រ៉ូម៉ា នូវតែមិនទាន់លេងល្អដូចដើម
ខ្សែប្រយុទ្ធ ទូច រ៉ូម៉ា នូវតែមិនទាន់បានបង្ហាញសមត្ថភាពល្អដូចដើមវិញ បើទោះបីបានជារបួសយូឆ្នាំមកហើយក្តី ខណៈបច្ចុប្បន្នភាគច្រើននៅអង្គុយត្រឹមកៅអីបម្រុងនៅក្លិបសមាគមកីឡាបាល់ទាត់កងយោធពលខេមរៈភូមិន្ទ ហើយពេលខ្លះគ្មានឈ្មោះបម្រុងថែមទៀត ខណៈកាលមិនទាន់របួសធ្លាប់តែលេងជម្រើស ១១នាក់ នឹងបានបង្ហាញសមត្ថភាពប្រយុទ្ធយ៉ាងល្អរហូតទាក់ចិត្តគ្រូជម្រើសជាតិ Lee Tae-hoon នាឆ្នាំ២០១៥ ទាំងឈុតធំ នឹងឈុត U-19 ផងដែរ។
កីឡាករដែលមានដើមកំណើតនៅក្រុងបាវិតរូបនេះ ដំបូងឡើងជាយុវជនរបស់ឆ្មាខ្មៅខេត្តស្វាយរៀង ដោយមានទេព្យកោសល់ល្អក្លិបក្រសួងការពារជាតិ(សមាគមកីឡាបាល់ទាត់កងយោធពលខេមរៈភូមិន្ទ)ចាប់អារម្មណ៍យ៉ាងខ្លាំងក៏បាននាំមកនាឆ្នាំ២០១២។ ប៉ុន្មានឆ្នាំដំបូងនាក្លិបថ្មី រ៉ូម៉ា បានបង្ហាញសមត្ថភាពយ៉ាងល្អ ប៉ុន្តែរូបគេត្រូវបានសម្រាកដោយសាររបួសប្រេះឆ្អឹងជើងអស់រយ:ពេលជាច្រើនខែ ខណៈពេលជាសះស្បើយ មិនអាចបង្ហាញខ្លួនដូចដើមវិញឡើយ ក្លិបទ័ពក៏បានឱ្យកីឡាករវ័យក្មេងរូបនេះទៅក្លិប វេស្ទើនភ្នំពេញ ខ្ចីជើងមួយរដូវកាល នាឆ្នាំ២០១៧ ប៉ុន្តែមិនសូវបានបង្ហាញខ្លួនទៀត ដោយសារតែចលនាមិនរហ័សដូចមុន ទោះរបួសជាក៏ដោយ ដូចនេះរូបគេត្រូវពេលវេលាពង្រឹងបន្ថែមទៀត ដើម្បីមានឪកាសល្អអោយញឹកញាប់ជាមួយក្លិបរបស់គេនេះបើតាមការបញ្ជាក់របស់ រូម៉ា ។
គួរបញ្ជាក់ផងដែរថា ក្រោយពីបានត្រលប់មកក្លិបចាស់ សមាគមកីឡាបាល់ទាត់កងយោធពលខេមរៈភូមិន្ទវិញ កីឡាករវ័យ ២៦ឆ្នាំរូបនេះ ស្ទើតែមិនបានបង្ហាញខ្លួនទាល់តែសោះ បើទោះលេងក្នុងពានសម្តេចហ៊ុនសែន នឹងពានមិត្តភាពមុនបើករដូវកាលនារដូវកាលនេះ។ បើតាមកីឡាករផ្ទាល់បាននិយាយថា របួសគឺជាសះស្បើយជិតជាង ២ឆ្នាំមកហើយ ប៉ុន្តែចលនាមិនដូចមុន នៅពេលមានឱកាសរកគ្រាប់បាល់រូបគេមិនអាចបញ្ចប់ទីបានល្អបានឡើង ៕