
លន បញ្ហា ព្រួយបារម្ភអំពីរបួស តែពេទ្យចិត្តធម៍និយាយថា កុំបារម្ភចាំខ្ញុំអ្នកជួយ
កីឡាករគុនខ្មែរ លន បញ្ញា ដែលជាបេក្ខភាពប្រកួតដណ្តើមខ្សែក្រវ៉ាត់២ស្ថាប័ន CBS (CNC CTV & MYTV) និង PNN កំពុងតែមានការព្រួយបារម្ភលើបញ្ហារបួសលើចិញ្ចើមរបស់ខ្លួន ខណៈដែលត្រូវប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាសប្តាហ៍ថ្ងៃសៅរ៍ទី២៤ ខែសីហា ខាងមុននេះ ជាមួយកីឡាករគុនខ្មែរដូចគ្នា ពុទ្ធ សំបូរ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា លន បញ្ញា ដែលជាកូនសិស្សក្នុងសាលាគុនក្រសួងការពារជាតិ បានទទួលរងរបួសបែកជាច្រើនថ្នេរនៅលើចិញ្ចើមខាងឆ្វេង ដែលនេះគឺជារបួសចាស់ដែលបន្សល់តាំងពីការប្រកួតដណ្តើមយកខ្សែក្រវ៉ាត់ប្រាក់នៅ PNN។ តែទោះបីជាយ៉ាងណាក៏ដោយ លោកគ្រូពេទ្យប្រុសតូច ហៅពេទ្យចិត្តធម៍ បាននិយាយថារបួស បញ្ញា មិនមានបញ្ហាអ្វីទេ ពោលគឺលោកនឹងជួយព្យាបាលឲ្យជាស្បះស្បើយ១០០ភាគរយ ដើម្បីឲ្យកូនសិស្សរបស់លោក ធន សុភា មានជំនឿចិត្តប្រកួតនិងមិនបារម្ភអំពីរបួសចាស់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោកគ្រូពេទ្យប្រុសតូច បានបង្ហោះនៅលើ Facebook ផ្ទាល់របស់លោកថា៖ លន បញ្ញា កំពុងបារម្ភរឿងរបួសចាស់ តែខ្ញុំប្រាប់វិញថា កុំបារម្ភ ខ្ញុំនិងជួយព្យាបាលអោយប្រកួតបាន ដោយមិនគិតកម្រៃអ្វីទាំងអស់។ គ្រូពេទ្យចិត្តធម៍ក៏បានសរសេរក្នុង Comment របស់លោកទៀតថា របួស បញ្ញា ជាហើយ គ្រាន់តែសាច់មិនទាន់រឹងបានល្អមកវិញ តែ៤ទៅ៥ថ្ងៃទៀតគឺជាសះស្បើយហើយ ព្រោះថារបួសអត់មានខ្ទុះគឺមិនអីទេ ហើយពណ៍សៗដែលនៅលើត្របកភ្នែករបស់ បញ្ញា នោះគឺគ្រាន់តែជាថ្នាំលាបអោយឆាប់ជាល្អមកវិញតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា លន បញ្ញា និងប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនិងកីឡាករ ពុទ្ធ សំបូរ ខណៈដែលកីឡាករថៃប៉ះត្រូវគឺ លិញ លំ ត្រូវប្រកួតជាមួយនិង ដាវវិសេដ ដោយអ្នកឈ្នះនិងឡើងជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយករង្វាន់៥០០ដុល្លា និងម៉ូតូមួយគ្រឿង។ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៨កន្លះព្រឹកតទៅ ក្នុងសង្វៀន CBS ឬស្សីកែវ៕