ប្រកួតអន្តរជាតិលើកដំបូង កាន់ ម៉េងហុង ផ្តួលថៃត្រឹមទឹក១
អ្នកប្រដាល់គុនខ្មែរវ័យក្មេង កាន់ ម៉េងហុង បានផ្តួលកីឡាករថៃ ភិតណាន ត្រឹមទឹកទី១ ក្នុងការប្រកួតអន្តរជាតិជា លើកដំបូងរបស់ខ្លួន នាសង្វៀន ឆ្មាសសែនសុខ នៅយប់ថ្ងៃចន្ទ ទី ១៩ នេះ ។
ក្រៅពីគូនេះ កម្មវិធីប្រដាល់ពន្លកគុនខ្មែរ មានការប្រកួតគូផ្សេងៗទៀតដូចជា៖
គូបើកឆាក ៖ វុទ្ធី ម៉ារ៉ានិត ចាញ់ពិន្ទុ វី សុខលៀប
គូទី១ ម៉ាត់ស្យា ចាន់រាជ ឈ្នះពិន្ទុ ផាត់ ភក្តី
គូទី២ ខាំ កូនខ្លា ឈ្នះពិន្ទ សួរ កក្កដា (ម៉ារ៉ាតុន)
គូទី៣ ថូ សុធៀប ឈ្នះពិន្ទុ អេលីត ប៊ុនតុង ( ម៉ារ៉ាតុន )
គូទី៤ ឌឹម សារ៉ា ចាញ់ពិន្ទុ លីន សុវណ្ណ
គូទី៥ អេលីត រស្មី ចាញ់ពិន្ទុ សិន កងពាន (ថៃ)
គូទី៦ កាំង ម៉េងហុង ឈ្នះទឹក១ ភិត ណាន (ថៃ)
គូទី៧ គូដណ្តើមប្រាក់លាន ខាំ កូនខ្លា ឈ្នះ ថូ សុធៀប ទឹកទី១ ក្លាយជាម្ចាស់ប្រាក់លានចំនូន ៣លានរៀល ។