
លោក អេភូថង និយាយអំពីអការៈ ប៉ោ ភារិទ្ធ

ប៉ោ ភារិទ្ធ
ម្ចាស់ខ្សែក្រវាត់គុនខ្មែរគោជល់វគ្គ០៩ ប៉ោ ភារិទ្ធ ដែលជួបបញ្ហារបួសដៃ គ្រាដែលរូបគេប្រកួតដណ្តើមប្រាក់លានគោជល់កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ នេះបើតាមការបញ្ជាក់លោក អេ ភូថង ដែលជាគ្រូបង្វឹកផ្ទាល់របស់ ប៉ោ ភារិទ្ធ។

ប៉ោ ភារិទ្ធ របួសដៃស្តាំ
លោក អេ ភូថង បានបញ្ជាក់ប្រាប់ MSR បន្ថែមទៀតថា មុនដំបូងគាត់គិតថា ដៃរបស់ ប៉ោ ភារិទ្ធ អាចនឹងមានបញ្ហាធ្ងន់ធ្ងរ តែនៅពេលយកទៅពេទ្យដើម្បីពិនិត្យរបួសនោះ លោកគ្រូពេទ្យបានបញ្ជាក់ថា ដៃនេះគ្រាន់តែគ្រាំសាច់ដុំ ដូចនេះមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ តែត្រូវសម្រាកឡើងសង្វៀនរយះពេល១ខែ។
គួររំលឹកផងដែរថា ប៉ោ ភារិទ្ធ មានបញ្ហារងរបួសដែលនៅពេលដែលរូបគេធ្វើការប្រកួតជំរុះដណ្តើមប្រាក់លានជាមួយ ភិតណយ, តែក្នុងកំឡុងពេលដែលឈ្នះនោះ ភារិទ្ធ ដឹងខ្លួនច្បាស់ណាស់ថាដៃរបស់ខ្លួនមិនអាចប្រកួតបានទៀតនោះទេ តែរូបគេត្រូវតែទៅឡើងសង្វៀននៅក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមប្រាក់លាន, នៅពេលដែលជួងចាប់ផ្តើមគោះបន្លឺឡើងក្នុងទឹកទី១ ជែកងួន ដែលជាដៃគូប្រកួតនោះ ចូលទៅទាត់តែ២ទៅ៣ជើង ប៉ោ ភារិទ្ធ ក៏ឈឺដៃខ្លាំងបោះបង់ការប្រកួតនោះតែម្តង៕