
រឿង សោភ័ណ្ឌ៖ មិនថាប៉ៈនរណាក៏ដោយខ្ញុំនឹងផ្តួលឲ្យបានដើម្បីយកមេដាយមាស(មានវីដេអូ)
ក្រោយពីខកខានបាត់បង់មេដាយមាសកីឡាគុនខ្មែរថ្នាក់ជាតិទៅឲ្យអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា កាលពីឆ្នាំមុន ឥឡូវនេះអ្នកប្រដាល់គុនខ្មែរកណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ បាននិយាយប្តេជ្ញាថា កីឡាថ្នាក់ជាតិឆ្នាំនេះមិនថាប៉ះអ្នកណាក៏ដោយរូបគេនឹងព្យាយាមផ្តួលកីឡាករគុនខ្មែរទាំងនោះឲ្យបាន គោលបំណងសំខាន់គឺឈ្នះមេដាយមាស ដើម្បីមានឪកាសទៅប្រកួតស៊ីហ្គេមនូវប្រទេសហ្វីលីពីន។
គួររំលឹកថា កាលពីប្រកួតកីឡាគុនខ្មែរថ្នាក់ជាតិកាលពីឆ្នាំមុន រឿង សោភ័ណ្ឌ មិនបានប្រកួតឲ្យអស់ពីលទ្ធភាពខ្លួនឡើយ ពោលគឺទុកកំលាំងប្រកួតដណ្តើមខ្សែក្រវាត់គោជល់វគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករគុនថៃ អ៊ូរប៉រ, រឿង សោភ័ណ្ឌ បាននិយាយថា យោងទៅតាមតារាងប្រកួតរបស់ខ្លួនក្នុងប៉ុន្មានខែនេះ គឺមិនប៉ះពាល់ដល់ការប្រកួតថ្នាក់ជាតិឡើយ ដូនេះរូបខ្លួនអាចមានពេលគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅមួយនេះបាន៕(មានវីដេនិយាយនៅខាងក្រោម)