ម៉ឺន មេឃា បានធ្វើរឿងមួយនឹងស្មានមិនដល់ ស្របពេលដែលផ្តួលឲ្យដៃគូត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៤(មានវីដេអូ)
កូនប្រុសស្តេចប្រដាល់ អេ ភូថង កីឡាករ ម៉ឺន មេឃា បានធ្វើឲ្យប្រិយ៍មិត្តដែលតាមដានទស្សនាការប្រកួតប្រដាល់គុនខ្មែរក្នុងកម្មវិធី កម្ពុជា សង្វៀនគុនខ្មែរ នៅCBS មានអារម្មណ៍ធូរស្បើយបន្តិច ក្រោយពីមានបេក្ខភាពខ្មែរមួយរូបបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលដែលកីឡាករគុនថៃ៣រូបបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងវគ្គជម្រុះមួយនេះដូចគ្នា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់ការប្រកួតរវាងកីឡាករ កណ្តាប់ដៃភ្លើង ជើងរន្ទះ ម៉ឺន មេឃា ជាមួយកីឡាករថៃ យ៉តនិយម ភុំផាន់មួង បានធ្វើឲ្យទស្សនិកជនមានការគាំទ្រយ៉ាងខ្លាំងទៅលើចង្វាក់ប្រកួតរបស់ មេឃា ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះគឺ ក្នុងទឹកទី៣ បានវ៉ៃឲ្យកីឡាករថៃរូបនេះរាប់ដល់ទៅ២លើក ហើយឈានចូលដល់ទឹកទី៤រាប់មួយលើកទៀតមុននឹងលោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតមួយនេះ។ ហើយអ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀតគឺ ចាប់តាំងពីការប្រកួតអន្តរជាតិរបស់ ម៉ឺន មេឃា កន្លងមក គេមិនដែលឃើញកូនប្រុសរបស់លោក អេ ភូថង ប្រើជង្គង់ផ្តួលឲ្យដៃគូប្រកួតត្រូវលោកអាជ្ញាកណ្តាលរាប់ម្តងណាឡើយ តែលើកនេះខុសពីការប្រកួតរាល់ដង ពោលគឺ មេឃា បានប្រើជង្គង់យ៉ាងល្អក្នុងទឹកទី៤ ធ្វើឲ្យលោកអាជ្ញាកណ្តាល ជា រិទ្ធ រាប់កីឡាករថៃ យ៉តនិយម ភុំផាន់មួង ក្នុងទឹកទី៤ រួចហើយក៏បញ្ឈប់ការប្រកួត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា សម្រាប់ការប្រកួតជម្រុះក្នុងកម្មវិធី កម្ពុជា សង្វៀនគុនខ្មែរ នៅCBS ដែលជាសង្វៀនទើបបង្កើតថ្មីមួយនេះ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថៃឡើង៣រូប និងគុនខ្មែរ ឡើង១រូប ហើយបើយោងតាមរូបមន្តប្រកួតគឺ១ប៉ះ៤ ២ប៉ះ៣ មានន័យថា ម៉ឺន មេឃា និង ត្រូវវិលទៅប៉ះកីឡាករថៃ ណាក់រុប វីរិវ៉ាត់យោធិន ដែលប្រកួតឈ្នះពិន្ទុកីឡាករ ឡូញ វ៉ាន់ឌី ស្របពេលដែលថៃប៉ះថៃ គឺកីឡាករ ភិត ណាមអេក ដែលប្រកួតឈ្នះពិន្ទុ អេ លីតសាន់ វិលទៅប្រកួតជាមួយកីឡាករ ភិតដាម ដែលប្រកួតឈ្នះពិន្ទុ សេន កុសល ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕ មានវីដេអូប្រកួតនៅខាងក្រោម…