
ដើមហេតុទាំងស្រុងដែលបណ្តាលឲ្យប្អូនប្រុសរបស់ រឿង សោភ័ណ្ឌ បានបាត់បង់ជីវិត
ខេត្តកណ្ដាល ៖ ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកអង្គស្នួល បានឲ្យដឹងថា មានមន្ត្រីប៉ូលីស ២នាក់បានស្លាប់ (ក្នុងនោះមានម្នាក់ជាមេប៉ុស្តី៍ទួលព្រិច និងម្នាក់ទៀតជាមន្ត្រីប៉ូលិសម្នាក់) ស្របពេលដែលមានមន្រ្តីប៉លិសម្នាក់ទៀតរងរបួស ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀន ហើយត្រូវបានជនសង្ស័យបាញ់តដៃ។ ករណីនេះ បានកើតឡើងនៅរសៀល ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ នេះ ស្ថិតក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្រោយប្រតិបត្តិការចុះបង្ក្រាប ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបាញ់ត្រូវ បណ្ដាលឲ្យរងរបួសធ្ងន់ និងធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់។ សមត្ថកិច្ចបានឱ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ មានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល, មុខសញ្ញាគ្រឿងញៀន បានបាញ់តដៃបណ្តាលឱ្យនគរបាលម្នាក់ស្លាប់។ សមត្ថកិច្ចបន្តទៀតថា នាយនគរបាលដែលត្រូវមុខសញ្ញាគ្រឿងញៀន បាញ់បណ្តាលឱ្យស្លាប់នោះ មានតួនាទីជាមេប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល និងម្នាក់ទៀតជាមន្រ្តីជំនាញគ្រឿងញៀន។ ហើយនៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចរបស់លោកក៏បានឃាត់ខ្លួនជនដៃដល់បានម្នាក់ផងដែរ៕