ថុល មករា និង រុង ណាផា បញ្ជាក់អំពីយុទ្ធសាស្រ្តប្រកួតរៀងៗខ្លួន
ទោះបីជាខ្ញុំមិនដែលប្រកួតជាមួយកីឡាករម្នាក់នេះក៏ពិតមែន តែខ្ញុំធ្លាប់ឃើញការប្រកួតរបស់កីឡាករថៃម្នាក់នេះ ដូច្នេះសម្រាប់ជំនួបនៅថ្ងៃសុក្រនេះ ថុល មករា បានត្រៀមខ្លួនរួចជាស្រេច នេះបើយោងទៅតាមការៀបរាប់ប្រាប់ MSR។ ការទាត់ជើងក្រោមនិងប្រើកែង គឺជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពមួយដែលកូនសិស្សលោក សុខ វិជ័យ តែងតែទទួលបានជោគជ័យនៅលើសង្វៀន តែកីឡាករថៃដែលមកពីខេត្តសុរិន្ទរូបនេះធ្លាប់មានបទពិសោធន៍ប្រកួតជាមួយកីឡាករគុនខ្មែរច្រើននាក់រួចមកហើយ ពិសេសរូបគេទើបតែបញ្ចប់បេសសកម្មប្រកួតដណ្តើមពានរង្វាន់របស់សង្វៀនISIកាលពីពេលថ្មីៗហើយ។
ក្នុងជំនួបរវាង ថុល មករា និង រុង ណាផា បើតាមការសាកសួររបស់ MSR ម្នាក់ៗសុទ្ធតែមានយុទ្ធសាស្រ្តខុសៗគ្នា ថុល មករា បានបញ្ជាក់បន្ថែមលើនេះថា ក្រៅពីទាត់ជើងក្រោមនិងប្រើកែងរូបគេនឹងចូលវៃគៀកអោយបានច្រើន ព្រោះកីឡាកថៃម្នាក់នេះចូលចិត្តទាត់និងវៃពីចម្ងាយ ស្របពេលដែលកីឡាករ រុង ណាផា ក៏បាននិយាយប្រាប់ MSR ដែរថា ដៃគូរបស់គេគឺពូកែទាត់ជើងក្រោម តែរូបខ្ញុំពូកែទាត់ពោះនិងក សរុមមកអ្នកណាទាត់ចូលមុន អ្នកហ្នឹងជាទទួលបានជ័យជំនៈ។
សូមជម្រាបបន្ថែមទៀតថា ក្រៅពីការប្រកួតរបស់ ថុល មករា និង រុង ណាផា ក៏មានការប្រកួតគូអន្តរជាតិមួយគូទៀតផងដែរគឺរវាង ថា សារុន ប្រកួតជាមួយកីឡាករថៃ ហ្វាស៊ុតសៃ ភិតចិន្ដា ដែលពីមុនរូបគេប្រើឈ្មោះ (ភិតដាំ ពៀកខាឃែរ៍) ដូចនេះសូមប្រិយ៍មិត្តមកចូលរួមទស្សនានៅសង្វៀនMytv ដែលនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃសុក្រនេះ ចាប់ពីម៉ោង៨យប់តទៅ ៕