មានបងប្អូនជាច្រើនសំណូមពរឲ្យកីឡាករគុនខ្មែរឈប់ស្លៀកខោមានអក្សរថៃ
បច្ចុប្បន្ននេះសំភារៈហ្វឹកហាត់កីឡាគឺភាគច្រើននាំចូលពីបរទេស ពិសេសនាំចូលពីប្រទេសថៃតែម្តង ដោយសារតែប្រទេសក្បែរខាងមួយនេះមានរោងចក្រផលិតសំភារៈហ្វឹកហាត់កីឡា។ ហើយបើនិយាយអំពីសំភារៈហ្វឹកហាត់គុនខ្មែរវិញសឹងតែ៩៩ភាគរយហើយជាផលិតផលរបស់ប្រទេសថៃ លើកលែងតែខោសំរាប់កីឡាករស្លៀកពេលហ្វឹកហាត់នឹងប្រកួតលើសង្វៀនតែប៉ុណ្ណោះដោយភាគច្រើនជាផលិតផលក្នុងស្រុក តែមិនសូវទូលំទូលាយក្នុងការផលិតលក់រាយសម្រាប់អ្នកចង់បានឡើយ។
ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញខោរបស់អ្នកប្រដាល់គុនខ្មែរ សេន ប៊ុនថេន ចាប់ផ្តើមផលិតលក់រាយសម្រាប់កីឡាករនឹងបងប្អូនដែលចង់បានជាវយកទៅស្លៀកផ្ទាល់ខ្លួន ហើយអាចកម្ម៉ង់បានតាមតម្រូវការ មិនថាតិចរឺច្រើនគឺអាចផលិតឲ្យបានទាំងអស់ ហើយបើនិយាយអំពីតម្លៃវិញគឺអាចទទួលយកបាន។
ចាប់តាំងពីមានវត្តមានខោគុនខ្មែរ ដែលជាផលិតផលក្នុងស្រុករួចមក យើងសង្កេតឃើញថាមានការគាំទ្រខ្លាំងមែនទែនពីសំណាក់បងប្អូនប្រជារាស្រ្តខ្មែរ ហើយបានធ្វើឲ្យអ្នកដែលស្រលាញ់វិស័យគុនខ្មែរ មានអារម្មណ៍សប្បាយចិត្តចំពោះខោគុនខ្មែរ។ ស្របពេលនៃវត្តមានខោគុនខ្មែរមានលក់រាយនៅក្នុងស្រុក គេក៏នៅតែឃើញមានកីឡាករគុនខ្មែរមួយចំនួននៅតែស្លៀកខោគុនថៃ ដែលធ្វើឲ្យបងប្អូនមួយចំនួនរិះគន់ចំពោះការស្លៀកខោគុនថៃបង្ហោះតាម Facebook។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះដែរ គ្រូសាលាគុនខ្មែរ ឆ្មាសសែនសុខ គឺលោក ស៊ន អេលីត ក៏សំណូមពរឲ្យគុនខ្មែរយើងឈប់ស្លៀកខោគុនថៃទៅ ហើយងាកមកស្លៀកខោគុនខ្មែរយើងវិញ ព្រោះថាពេលដែលកីឡាករគុនខ្មែរស្លៀកខោដែលមានអក្សរថៃហើយថតផុស លោកមានអារម្មណ៍ថាខ្មាស់គេណាស់ ហើយគួរតែឲ្យតម្លៃគុនខ្មែរវិញ។ បើតាម MSR ធ្លាប់ដឹងមិនត្រឹមតែលោកគ្រូ ស៊ន អេលីត តែម្នាក់ទេដែលសំណូមពរឲ្យគុនខ្មែរយើងឈប់ស្លៀកខោគុនថៃ គឺមានបងប្អូនយើងជាច្រើនទៀតក៏សំណូមពរបែបនេះដែរ៕