ឡុង សុវណ្ណឌឿន វិលមកសង្វៀនវិញប្រកួត MAS FIGHT ១ទឹកមាន៩នាទី
ក្រោយបាត់មុខពីសង្វៀនមួយរយៈអ្នកប្រដាល់គុនខ្មែរ ឡុង សុវណ្ណឌឿន បានវិលមកការប្រកួតវិញហើយ ដោយចូលរួមប្រកួតក្នុងកម្មវិធី MAS FIGHT នាថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ នាសង្វៀន ថោន ។ សម្រាប់ការវិលមកសង្វៀនវិញរបស់ពីធីករកីឡារូបនេះត្រូវប៉ះកីឡាករ អូបេីស្ថាន លើប្រភេទទម្ងន់ ៦៩ គីឡូក្រាម ដោយប្រកួតត្រឹមតែមួយទឹកមាន៩នាទីបើមិនមានអ្នកសន្លប់រឺបោះបង់ការប្រកួតនោះលទ្ធផលស្មើគ្នា ។ ម្ចាស់ហាង គុនខ្មែរ លក់បុកល្ហុង រូបនេះបានបង្ហើបថា ដោយសារមានបញ្ហារបួសធ្វើអោយខកខានការប្រកួតរយៈយូរដូចនេះ ទើបត្រូវប្រឹងហាត់ឡើងវិញបន្ទាប់ពីរបួសបានជាដោយសង្ឃឹមថានឹងធ្វើបានល្អព្រោះកំពុងប្រឹងហាត់ខ្លាំងសម្រាប់ការត្រៀមប្រកួតនេះ ដោយសារជាការប្រកួតមួយប្លែក មិនធ្លាប់ជួបទើបត្រូវត្រៀមកម្លាំងអោយបានច្រើន ។ សូមបញ្ជាក់ថា ឡុង សុវណ្ណឌឿន បានខកខានឡើងប្រកួតជិត១ឆ្នាំហើយដោយសាររវល់ការងារនិងមុខរបររកស៊ី និងជួបបញ្ហារបួសធ្វើអោយសមត្ថភាពធ្លាក់ចុះផងដែរ ៕

កីឡាករអូបេគីស្ថាន ( ដៃគូ សុវណ្ណឌឿន )