កីឡាករគុនខ្មែរដែលកំពុងមានឈ្មោះល្បីល្បាញ គួរកុំបង្ហោះរូបភាពក្រីក្រវេទនាតាម FB ដើម្បីកុំក្មេងៗជំនាន់ក្រោយបាក់ទឹកចិត្ត
កីឡាករគុនខ្មែរមួយចំនួនគឺជៀសមិនផុតឡើយរឿងលំបាក វេទនា ក្រីក្រគ្មានទីជំរកស្នាក់នៅល្អៗដូចគេ តែមុននិងយើងឈានទៅរកជីវភាពធូរធារបានលុះត្រាតែយើងម្នាក់ៗខំប្រឹងតស៊ូ ពិសេសគឺខំប្រឹងហ្វឹកហាត់ឲ្យខ្លាំង ពោលគឺត្រូវចេះជួយខ្លួនឯងសិន មុននិងយើងឲ្យគេជួយនោះ។ មិនមែនតែអង្គុយរកនឹកតែវិធីខិលខូច រកលុយបានស្រួលៗដោយមិនបាច់ឡើងសង្វៀននោះទេ គឺយើងត្រូវចេះប្រឹងប្រែងដោយខ្លួនឯងផង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះ លោកគ្រូ ស៊ន អេលីត ម្ចាស់សាលាគុនឆ្មាសរគុនខ្មែរ ក៏លោកធ្លាប់បានសំណូមពររួចម្តងហើយ ដោយលោកធ្លាប់និយាយថា កីឡាករគុនខ្មែរដែលកំពុងតែមានឈ្មោះបោះសំលេងលើវិស័យមួយនេះ គួរណាស់តែកុំបង្ហោះរូបភាពដែលបង្ហាញអំពីភាពក្រីក្រលំបាកវេទនា ស៊ីអត់ស៊ីឃ្លាន នៅលើបណ្តាញសង្គម Facebook ។ ពីព្រោះរូបភាពទាំងនេះអាចបំផ្លាញទឹកចិត្តក្មេងៗជំនាន់ក្រោយ មិនអោយពួកគេស្រលាញ់គុនខ្មែរ និងស្អប់គុនខ្មែរទៅវិញ ដោយហេតុផលថា ហាត់ធ្វើអី ស្រលាញ់គុនខ្មែរធ្វើអី បើខ្លាំងនិងមានឈ្មោះល្បីហើយ លំបាកវេទនាដដែលនោះ។ ហើយសំដីរបស់លោកគ្រូ ស៊ន អេលីត ទាំងនេះក៏មានការសារទរពីសំណាក់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែក លោកគ្រូ អេ ភូថង និង លោកគ្រូ ធន់ សុភា ក៏ធ្លាប់បានបញ្ចេញមតិផ្ទាល់ខ្លួនឲ្យដឹងដែរថា៖ គ្រប់កីឡាករគុនខ្មែរប្រឹងតែហាត់ទៅ កុំព្យាយាម Drama តាម Facebook ច្រើនពេក មិនបាច់ធ្វើឲ្យគេអណិតនោះទេ យើងប្រឹងហាត់ យើងខ្លាំង លុយនិងរត់ចូលមកយើងដោយខ្លួនឯងហើយ ពោលគឺខ្វះតែកំលាំងឡើងសង្វៀនប្រកួតតែប៉ុណ្ណោះ ៕