ប្រកួតនៅ UEFA Champions League ទើបតែ៤លើកប៉ុណ្ណោះ ក្រុមទាំង៣នេះមានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយមុនគេ
ការប្រកួតបាល់ទាត់ UEFA Champions League វគ្គចែកពូលឆ្នាំ ២០១៩ បានបញ្ចប់ការប្រកួតលើកទី៤រួចរាល់ហើយ ខណៈដែលក្រុមទាំងអស់ត្រូវប្រកួតចំនួនមួយក្រុម៦លើក។
ក្នុងនោះមានតែបីក្រុមប៉ុណ្ណោះដែលមានឈ្មោះឡើងទៅវគ្គខ្វែងមុនគេសំរាប់ការប្រកួត៤លើកកន្លងមកនេះ ពួកគេទាំងនោះមានដូចជា៖
*** Paris Saint-Germain (Group A)
– Match 1: Paris S.G 3-0 Real Madrid
– Match 2: Galatasaray 0-1 Paris S.G
– Match 3: Club Brugge 0-5 Paris S.G
– Match 4: Paris S.G 1-0 Club Brugge
ឆ្លងកាត់ការប្រកួតទាំង៤លើ់កនេះក្រុមខ្លាំងមកពីបារាំងមួយនេះមិនដែលចាញ់ទេ ថែមទាំងមិនរបួតគ្រាប់បាល់សូម្បីមួយគ្រាប់ មាន១២ពិន្ទុនាំមុខគេក្នុងពូល A កក់កៅអីរួចស្រេចនៅវគ្គ១៦ក្រុមចុងក្រោយ។
*** Bayern Munich (Group B)
– Match 1: Bayern Munich 3-0 Red Star Belgrade
– Match 2: Tottenham Hotspur 2-7 Bayern Munich
– Match 3: Olympiacos 2-3 Bayern Munich
– Match 4: Bayern Munich 2-0 Olympiacos
ការប្រកួតទាំង៤លើកមិនដែលចាញ់របស់ក្រុមខ្លាំងមកពីអាល្លឺម៉ង់ ក៏អាចធ្វើអោយពួកគេឡើងទៅវគ្គ១៦ក្រុមបានដែរ ហើយជាក្រុមលេងមួយក្នុងពូល B មាន១២ពិន្ទុពេញ។
*** Bayern Munich (Group D)
– Match 1: AT.Madrid 2-2 Juventus
– Match 2: Juventus 3-0 Bayer Leverkusen
– Match 3: Juventus 2-1 Lokomotiv Moscow
– Match 4: Lokomotiv 1-2 Juventus
ក្រុមសេះបង្កង់មកពីអ៊ីតាលីថ្វីត្បិតតែមិនឈ្នះទាំង៤ប្រកួត ប៉ុន្តែពួកគេមិនដែលចាញ់ឡើយ ឈ្នះ៣ និងស្មើរ១ មាន១០ពិន្ទុនាំមុខគេក្នុងពូល D ហើយក៏មានកៅអីរួចស្រេចក្នុងវគ្គ១៦ក្រុមដែរ ព្រោះក្រុមផ្សេងទៀតមិនអាចតាមពិន្ទុទាន់ឡើយ៕