បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌរួច បឺតខាំ មានគម្រោងបើកក្លឹបគុនខ្មែរវិញ
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែលអតីតគុនខ្មែរ បឺតខាំ បានបោះបង់អាជីពជាគ្រូបង្វឹកគុនខ្មែរនិងក្លឹបរបស់ខ្លួនចោល ដោយងាកមករកស៊ីជាអ្នកលក់ដីឡូ ហើយកូនសិស្សរបស់ បឹតខាំ ភាគច្រើនបានបញ្ជូនទៅឲ្យហ្វឹកហាត់រស់នៅជាមួយក្លឹបរ៉ាហាប់ស្វាយបា៉ក ដែលជាក្លឹបបងប្រុសរបស់ខ្លួនគឺ បឺត សំខាន់ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើយោងតាមការបង្ហោះតាមសង្គមហ្វេសប៊ុកផ្ទាល់របស់ បឺតខាំ បានសរសេរថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌហើយ បឺតខាំ នឹងរៀបចំបើកក្លឹបប្រដាល់គុនខ្មែរតូចមួយដើម្បីបង្វឹកសិស្ស ព្រោះបច្ចុប្បន្ននេះទីផ្សារប្រដាល់ឥឡូវកំពុងតែពេញនិយម។ ជាមួយនិងការសរសេរបង្ហោះសារក្នុងហ្វេកខ្លួនឯងរួចមក ក៏មានប្អូនមួយចំនួនធំបានសាទរ និងគាំទ្រឲ្យបើកក្លឹបប្រដាល់សារឡើងវិញផងដែរ៕