
តើ ឡៅ ស៊ីណាត ដែលជាបង ឡៅ ចិត្រា និយាយអ្វីខ្លះក្រោយចប់ការប្រកួតជាមួយ ហ្វុនលួង
ក្នុងជំនួបដ៏កក្រើកក្នុងកម្មវិធី កម្ពុជា សង្វៀនគុនខ្មែរ នៅព្រឹកថ្ងៃសៅរ៍ម្សិលមិញរវាងកីឡាករ ឡៅ ចិត្រា និង ហ្វុន លួង បានធ្វើឲ្យបងប្អូនដែលជាអ្នកគាំទ្រ ឡៅ ចិត្រា មានអារម្មណ៍សោកស្តាយ បន្ទាប់ពីកីឡាករគុនខ្មែរវ័យក្មេងរូបនេះបានប្រកួតចាញ់ពិន្ទុដោយឯកច្ឆ័នជាមួយកីឡាករថៃ។
ការប្រកួតពេញ៥ទឹកគុនខ្មែរ ឡៅ ចិត្រា មិនអាចវ៉ៃចូលទៅលើផ្ទៃមុខកីឡាកររូបនេះបានឡើយ ផ្ទុយមកវិញ គឺគុនខ្មែរយើងស្ទើរតែវង្វង់មួយសារៗដោយសារកណ្តាប់ដៃ ហ្វុនលួង។ ក្រោយចប់ការប្រកួត ចិត្រា មិនបានបញ្ចេញចំណាប់អារម្មណ៍អ្វីឡើយសម្រាប់ការប្រកួតមួយនេះ តែក្នុងនោះ ឡៅ ស៊ីណាត ដែលជាបងប្រុសបង្កើតរបស់ ចិត្រា បាននិយាយប្រាប់ MSR យ៉ាងខ្លីថា យើងចាញ់គេហើយ ដោយសារតែយើងគាំងក្បាច់វ៉ៃគេមិនចូលសូម្បីតែមួយដៃ រឺក៏មួយកែង។ MSR ក៏បានសួរទៅ ឡៅ ស៊ីណាត បន្តទៀតថា តើអាចសងសឹកនូវពេលក្រោយបានទៀតទេ គាត់ត្រឹមតែញញឹមប៉ុណ្ណោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះ បងប្អូនដែលស្នេហាវិស័យគុនខ្មែរក៏ចាប់ផ្តើមបង្វែររាដារបស់ពួកគាត់ជាបន្តទៀត ដោយចង់ឲ្យកីឡាករ យ៉េន ឌីណា ប្រកួតជាមួយកីឡាករ ហ្វុនលួង វិញម្តង ដោយយល់ឃើញថា ឌីណា កំពុងតែពេញខ្លាំងឡើងវិញ ហើយជឿថា ជំនួបអ្នកលេងក្បាច់គុនទាំង២ប្រាកដជាជក់ចិត្ត ព្រោះថា ឌីណា មានបទពិសោធន៍ប្រកួតក្នុងនិងក្រៅស្រុកច្រើន ហើយសំបូរបច្ចេកទេសប្រកួតច្រើនផងដែរ៕