
ចាន់ រតនា បង្ហើបថាឱកាសដណ្តើមខ្សែក្រវាត់ One Championship ត្រូវឆ្លងកាត់ជើងខ្លាំងបីនាក់ទៀត
ក្រោយស្ថាប័ន One Championship បានបង្ហាញពីឱកាសប្រកួតដណ្តើមខ្សែក្រវាត់ ពោលបានដាក់ជាសំណួរទៅកាន់អ្នកគាំទ្រថា តើកីឡាករគុនខ្មែរ ចាន់ រតនា អាចជាក្តីសង្ឃឹមរបស់កម្ពុជា ក្នុងការឈានទៅដណ្តើមខ្សែក្រវាត់ពិភពលោកបានដែរឬទេ?» ស្របពេល រតនា បានទទួលជ័យជម្នះ ២ប្រកួតចុងក្រោយជាប់គ្នា ។
ប្រាប់មកកាន់ MSR SPORT ម្ចាស់ក្លិបសីល្បៈរៀបរាប់ថា៖ ខាង One Championship មិនទាន់កំណត់ថ្ងៃប្រកួតរបស់លោកច្បាស់នៅឡើយទេ ហើយសម្រាប់ឱកាស ប្រកួតដណ្តើមខ្សែក្រវាត់ពិតជាមានមែន ប៉ុន្តែត្រូវឆ្លងកាត់ជើងខ្លាំងយ៉ាងហោចណាស់៣នាក់ទៀត ។ បុរសកូនពីររូបនេះបន្ថែមថា ប្រកួតបន្ទាប់អាចជួបអ្នក ខ្លាំងជាង Rudy Agustian ហើយបើឈ្នះត្រូវបន្តប៉ះអ្នកខ្លាំងលើសហ្នឹងទៀតរហូតអាចដណ្តើមខ្សែក្រវាត់តែម្តង ។

ចាន់ រតនា ប្រកួតជាមួយ Rudy Agustian
សូមបញ្ជាក់ថាផងដែរថា អ្នកលេងគុនខ្មែរចម្រុះកម្ពុជា ចាន់ រតនា ពីរប្រកួតចុងក្រោយនៅ ONE Championship បានយកឈ្នះកីឡាករជើងខ្លាំងឥណ្ឌូនេស៊ី ២រូបរួមមាន Abro Fernandes ក្នុងទឹកទី២ និងចុងក្រោយផ្តួល Rudy Agustian ក្នុងទឹកទី២នាទឹកដីប្រទេសឥណ្តូនេស៊ីផ្ទាល់តែម្តង ៕