
លោក ហ៊ុន ចាន់រាជ សំណូមពរដល់កីឡាករគុនខ្មែរនៅរឿងមួយ មុនមានឈ្មោះទៅប្រកួតនៅក្រៅប្រទេស
លោក ហ៊ុន ចាន់រាជ ដែលជាអ្នកដឹកនាំគុនខ្មែរទៅប្រកួតនៅក្រៅប្រទេស ពិសេសក្នុងកម្មវិធី ONE CHAMPIONS បាននិយាយប្រាប់ MSR SPORT ឲ្យដឹងថា៖ គ្រប់កីឡាករគុនខ្មែរទាំងអស់គឺ ONE តម្រូវឲ្យមានគណនីក្នុងធនាគារ ដើម្បីមានភាពងាយស្រួលក្នុងការបើកតម្លៃខ្លួនជូន តែបើកីឡាករមិនមានគណនីក្នុងធនាគារនោះទេ វានឹងមានផលវិបាក ហើយត្រូវចំណាយពេលយូរទំរាំតែទទួលបានតម្លៃខ្លួន ព្រោះភាគច្រើននៅកម្មវិធីប្រកួតធំៗ គឺគេវេលុយជូនតាមគណនីធនាគារ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

រូបភាព : Cambodia Top Team
លោក ហ៊ុន ចាន់រាជ បានបញ្ជាក់បន្ថែមទៀតថា កីឡាករគុនខ្មែររបស់យើងដែលទៅប្រកួតនៅក្រៅប្រទេស ភាគច្រើនពួកគាត់គឺមិនមានកាត់ធនាគារនោះទេ ដែលជាហេតុធ្វើឲ្យពិបាកក្នុងការបើកលុយតម្លៃខ្លួន ដោយត្រូវរងចាំរយៈពេលយូរ ពោលគឺបើកលុយក្រោយគេតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

រូបភាព : Cambodia Top Team
លោក ហ៊ុន ចាន់រាជ ក៏បានបញ្ជាក់ហើយបញ្ជាក់ទៀត លោកសំណូមពរដល់កីឡាករគុនខ្មែរទាំងអស់ បើអាចគួរតែមានគណនីក្នុងធនាគារ ជៀសវាងបើកលុយក្រោយគេហើយមានការអន់ចិត្ត ដូច្នេះដំណឹងមួយនេះក៏អាចជួយដាស់តឿន នឹងជូនដំណឹងដល់កីឡាកររបស់យើងដែលត្រូវមានឈ្មោះប្រកួតនៅក្រៅស្រុកផងដែរ៕

រូបភាព : Cambodia Top Team