ឡុង ឡា បានវិលមកសង្វៀនវិញហើយ
អ្នកប្រដាល់គុនខ្មែរ ឡុង ឡា បានវិលមកសង្វៀនវិញហើយ បន្ទាប់ពីបាត់មុខអស់រយៈពេលជាច្រើនខែ ក្រោយពីប្រកួតឈ្នះជិត១០ប្រកួតទាំងនៅស្រុកខ្មែរនិងនៅប្រទេសថៃ ។
ឡុង ឡា កំពុងហ្វឹកហាត់បានជិត១ខែហើយនៅប្រទេសថៃនាពេលបច្ចុប្បន្ននេះដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនត្រៀមឡើងប្រកួតនៅថ្ងៃទី ២៥ ខែ សីហា ខាងមុខនេះ ។
គួររំលឹកផងដែរថា ឡុង ឡា ប្រកួតឈ្នះជាបន្តបន្ទាប់ទាំងគុនខ្មែរនិងគុនចម្រុះ ប៉ុន្តែក្រោយមកក៏បាត់មុខមិន ឃើញឡើងសង្វៀនដោយទៅធ្វើការវិញ ប៉ុន្តែពេលនេះគេបានវិលមកសង្វៀនសារជាថ្មី ៕