ថ្ងៃសុក្រ នេះអ្នកប្រយុទ្ធគុនខ្មែរមានបេសកកម្មនៅ២ប្រទេសផ្សេងគ្នា
ថ្ងៃសុក្រ ទី២០ ខែឧសភា នេះ កីឡាករគុនខ្មែរ អេលីត ភក្ដី ឃុនភុនណយ ស. សមម៉ាយ ក្នុងព្រឹត្តិការណ៍ Temerloh Muay Thai 2022 នៅប្រទេសម៉ាឡេស៊ី។
រូបភាព ៖ Home Football Club
ក្រៅពីភក្ដី នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឡៅ ចិត្រា ក៏ត្រូវប្រកួតក្នុងព្រឹត្តិការណ៍ ដោយប៉ះកីឡាករថៃម្នាក់ទៀត គឺ សេកសាន អ. ខ្វាន់មឿង។
លើសង្វៀនស៊ីហ្គេម នៅវៀតណាម វិញ កីឡាការិនី ម៉ឺយ សឹង ត្រូវជួបជាមួយកីឡាការិនីម៉ាឡេស៊ី ខណៈឃុន បូរ៉ា ជួបកីឡាករថៃ។ ចំណែក ព្រំ សំណាង វិញត្រូវជួបម្ចាស់ផ្ទះថៃ។
សម្រាប់ការប្រកួតនៅថ្ងៃពុធ ទី១៩ ខែឧសភា កន្លងទៅ មានតែប៉ោ ភារិទ្ធ ឬយ៉េន ឌីណា ម្នាក់ប៉ុណ្ណោះដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេលម្ចាស់មេដាយសំរឹទ្ធ វ៉ាន់ វឿន បានធ្លាក់ត្រឹមវគ្គ៨នាក់ចុងក្រោយ៕