បើវត្តមានរបស់ Havertz មក Chelsea បានសំរេច នោះ Kante ច្បាស់ជាត្រូវចាកចេញពីក្រុមតោខៀវជាមិនខាន
ខ្សែបំរើ N’Golo Kante កំពុងប្រឈមនិងការចាកចេញពីតោខៀវ Chelsea នៅទីផ្សារដោះដូរកីឡាករ បើសិនជា Chelsea អាចនាំចូលកីឡាករថ្មីមួយរូបទៀតបានក្នុងពេលខាងមុខនេះ។
បច្ចុប្បន្ន Chelsea សំរេចបំណងទិញបានកីឡាករ២រូបដូចជា Hakim Ziyech ពី Ajax Amsterdam ក្នុងតំលៃ ៣៤លានផោន និង Timor Werner ពី RB Leipzig ក្នុងតំលៃ ៤៥លានផោន ហើយក្នុងពេលថ្មីនេះ Lampard ដែលជាគ្រូបង្វឹងកំពុងសំឡឹងឃើញ អ្នកលេងកណ្តាលដ៏ប៉ិនប្រសប់មួយរូបទៀត ដោយចង់នាំយករូបគេមកបំពេញចំនុចខ្វះខាតនៅប្រព័ន្ធកណ្តាល។
Kai Havertz ជាកីឡាករកំពុងលេងអោយក្រុម Bayer Leverkusen រាប់រងតួនាទី បំរើកណ្តាលប្រយុទ្ធ។ កីឡាករវ័យ ២១មួយឆ្នាំរូបនេះ ស្ថិតក្នុងចំណោមឈុតយុវជនដែលកំពុងមានសមត្ថភាពខ្លាំងទាំងជម្រើសជាតិ និងក្រុមអាជីព។ ១៤៤ប្រកួត ស៊ុតចូល ៤៣គ្រាប់ សំរាប់ការផ្តើមអាជីពឈុតធំនៅ Leverkusen តាំងពីឆ្នាំ ២០១៦ បានធ្វើអោយ Lampard ចង់បានកីឡាកររូបនេះ មកជំនួសកន្លែងរបស់ N’Golo Kante នៅរដូវកាលក្រោយ។
មិនមែនមាតែ Chelsea នោះទេដែលចង់បាន Havertz ស្តេចសនៅអេស្ប៉ាញក៏ធ្លាប់ដាក់សំណើរ ៩០លានផោនម្តងដែរ ប៉ុន្តែមិនទាន់មានការចរចារនៅឡើយទេ ក្រៅពីនោះ Bayern Munich, Liverpool រួមទាំង Manchester United និង Manchester City ក៏ដាក់គោលដៅខ្លាំងលើរូបគេដែរ៕