កម្មវិធីប្រដាល់អ្នកតស៊ូគុនខ្មែរគោជល់ ការប្រកួតដណ្តើមប្រាក់លាន ត្រូវបានប្រកាសជាផ្លូវការ
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ តែងតែឧបត្ថម្ភផ្តាច់មុខយ៉ាងសកម្មអស់រយៈពេល ជាច្រើនឆ្នាំមកហើយនៅក្នុងកម្មវិធី ប្រដាល់គុនខ្មែរជា ពិសេសកម្មវិធី អ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្ត រដូវកាលទី២ ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់អ្នកគាំទ្រគុនខ្មែរ។ ហើយបច្ចុប្បន្ននេះ គោជល់ ក៏បន្ថែមការឧបត្ថម្ភបន្ថែមទៀត ដើម្បីគាំទ្រដល់កីឡាករប្រដាល់ថ្មីៗដែលមានឆន្ទៈដើម្បីចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ដើម្បីផ្តល់លទ្ធភាពឱ្យពួកគេអាចបង្ហាញសមត្ថភាព និងជំនាញ នៅក្នុងកម្មវិធីប្រដាល់របស់ គោជល់។ អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ ១ លានរៀល ហើយកម្មវិធីប្រដាល់នេះត្រូវបានរំពឹងថានឹងនាំមកនូវការប្រកួតដ៏ជក់ចិត្ត និងកក្រើកបំផុតក្នុងចំណោមកម្មវិធីប្រដាល់នានាក្នុងប្រទេសកម្ពុជា។
ការប្រកួតនឹងធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍នៃសប្តាហ៍ទី២ និងសប្តាហ៍ទី៤ ក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០។ ព្រឹត្តិការណ៍ប្រកួតដណ្តើមប្រាក់លាននេះ នឹងរៀបចំឡើងចំនួន៤ ប្រកួតសម្រាប់សប្តាហ៍នីមួយៗ ដោយអ្នកឈ្នះក្នុងគូទី១ ទទួលបានប្រាក់រង្វាន់ ៤០០.០០០ រៀល ហើយអ្នកឈ្នះក្នុងគូទី២ គូទី៣ និងគូទី៤ ទទួលបានប្រាក់រង្វាន់ម្នាក់ ១.០០០.០០០រៀល។ កុំខកខានឱ្យសោះ! កម្មវិធីប្រកួតដ៏កក្រើកនេះនឹងផ្សាយជូនទស្សនាចាប់ពីម៉ោង ៥ និង ៤៥ នាទីល្ងាចតទៅ តាមរយៈកញ្ចក់ទូរទស្សន៍ ស៊ីអិនស៊ី។ សម្រាប់ព័ត៌មានបន្ថែម អ្នកគាំទ្រអាចស្វែងរកបាននៅលើទំព័រហ្វេសប៊ុកផ្លូវការ Red Bull Cambodia!