
នួន សូរិយា គ្រោងបើកក្លិបប្រដាល់នៅអាមេរិក ខណៈ ចាន់ រតនា ដាក់គោលដៅបើកនៅបារាំង
អ្នកប្រដាល់គុនខ្មែរពីររូបគឺ នួន សូរិយា និង ចាន់ រតនា មានគោលដៅចង់បង្កើតក្លិបប្រដាល់គុនខ្មែរនៅក្រៅប្រទេសដូចគ្នា ដើម្បីផ្សព្វផ្សាយពីក្បាច់គុនបុរាណរបស់ខ្មែរមួយនេះឲ្យពិភពលោកស្គាល់បានកាន់តែច្រើនបន្ថែមពីអ្វីដែលមាន នាពេលបច្ចុប្បន្ននេះ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ចាន់ រតនា និង នួន សូរិយា
ចាន់ រតនា ដែលជាម្ចាស់ក្លិបប្រដាល់សីល្បៈនៅរាជធានីភ្នំពេញបានបង្ហើបពីគម្រោងនាពេលអនាគតថារូបលោកចង់បើកក្លិប ប្រដាល់នៅទឹកដីប្រទេសបារាំងដែលជាស្រុកកំណើតរបស់ភរិយាលោក ប៉ុន្តែលោកមិន ទាន់កំណត់ពេលវេលាណាមួយនោះទេ ពីព្រោះវាស្ថិតក្រោមគម្រោងរបស់លោកប៉ុណ្ណោះ ។ កីឡាករដែលកំពុង ជាប់កុងត្រាជាមួយកម្មវិធី One Championship បានបន្ថែមថាទៅថ្ងៃខាងមុខបើសិនលោកទទួលសិទ្ធបានរស់នៅប្រទេស បារាំងជាមួយប្រពន្ធលោកនឹងបើកក្លិបប្រដាល់គុនខ្មែរនៅទីនោះតែម្តងដើម្បីឲ្យគេស្គាល់ គុនខ្មែរបានកាន់តែច្រើន និងជាអាពីជរបស់លោកដែលស្រលាញ់មិនចង់បាត់បង់ ។
ចាន់ រតនា ជាអ្នកប្រដាល់មួយរូបដែលមានចេះច្រើនក្បាច់ដូចជា គុនខ្មែរ , យុទ្ធក្រមខម , តៃក្វាន់ដូ ,និងគុនចម្រុះ MMA ជាដើម ។ លោកមានភរិយាជាជនជាតិបារាំង មានកូនស្រីពីរនាក់ ហើយលោកក៏មានក្លិបប្រដាល់មួយឈ្មោះថា សីល្បះ នៅភ្នំពេញដែលកំពុងបង្ហាត់ភ្ញៀវជាតិនិងអន្តរជាតិរាល់ថ្ងៃផងដែរ ។

គ្រួសាររបស់ ចាន់ រតនា
ចំណែកអតីតអ្នកប្រដាល់ខ្លាចាស់កំពូលល្បិច នួន សូរិយា ធ្លាប់បានប្រាប់ MSR ថារូបលោកកំពុងតែសន្សំប្រាក់ពីការធ្វើការងារនៅទឹកដីសហរដ្ឋអាមេរិកដើម្បីបើកក្លិបប្រដាល់គុនខ្មែរនៅទីនោះតែម្តង ។ អតីតកូន សិស្សរបស់លោក មាស សុខគ្រី បានបញ្ជាក់ថា គោលដៅរបស់លោកប្រហែលពីរទៅបីឆ្នាំដើម្បីមានប្រាក់គ្រប់គ្រាន់ ក្នុងការរកទីតាំងបើកក្លិបប្រដាល់នៅអាមេរិក ដើម្បីអោយគេស្គាល់គុនខ្មែរយើងកាន់តែច្រើន ម្យាងទៀតនៅទីនេះមិនសូវ មាននរណាស្គាល់គុនខ្មែរច្រើននោះទេ ។
សូមបញ្ជាក់ថា នួន សូរិយា បានចេញទៅអាមេរិកក្នុងឆ្នាំ ២០១២ ដោយទៅបង្ហាត់គុនខ្មែរ និងធ្វើការនៅទីនោះ ហើយសព្វថ្ងៃបានផ្លាស់មកធ្វើការងារនៅហាងនំដូណាត់ រយៈជាង២ឆ្នាំហើយនៅរដ្ឋ California ។
អតីតកីឡាករនៅក្លិបតាព្រហ្មមានជ័យ បានចាប់ផ្តើមហ្វឹកហាត់គុនខ្មែរក្នុងឆ្នាំ ១៩៩៦ បទពិសោធន៍ប្រកួតជាង ៣០០ ដង ធ្លាប់ឈ្នះខ្សែក្រវាត់ចំនួន៣ និងបញ្ចប់ការឡើងសង្វៀនដោយប្រកួតចុងក្រោយនៅ Washington សហរដ្ឋអាមេរិក ក្នុងអំឡុងឆ្នាំ ២០១៥ ៕