
សួន ចាន់នី ទទូចប៉ះ ម៉ៃសុទ្ធ ម្តងទៀតដើម្បីចង់ដឹងសមត្ថភាពខ្លួនឯង
សួន ចាន់នី អ្នកប្រដាល់គុនខ្មែរបានបង្ហើបថា ការដែលរូបគេបានទទួចសុំប៉ះអ្នកប្រដាល់ថៃ ម៉ៃសុទ្ធ ប៉េឡេបុរីរ៉ាំ ជាលើកទី២ គឺដើម្បីចង់ដឹងសមត្ថភាពរបស់ខ្លួនឯងថាឈានដល់កម្រិតណាហើយ ពីព្រោះ អ្នកប្រដាល់ថៃម្នាក់នេះជាជើងខ្លាំងដែលធ្លាប់ឈ្នះកីឡាករខ្មែរច្រើននាក់ រួមទាំងរូបគេផងដែរ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

សួន ចាន់នី និង ម៉ៃសុទ្ធ
កូនប្រុសរបស់លោក សួន ប៊ុនសូត្រ បញ្ជាក់ថាចង់ប៉ះកីឡាករថៃ ម៉ៃសុទ្ធ មិនមែនចង់ សងសឹកអ្វីនោះទេ ព្រោះជារឿងកីឡា ប៉ុន្តែចង់ដឹងសមត្ថភាពខ្លួនឯងនៅខ្វះខាតចំណុចណាខ្លះ ពេលប៉ះអ្នកខ្លាំង ពីព្រោះមួយរយៈនេះប៉ះដៃគូល្មមៗដូចនេះភាគច្រើនទទួលបានជ័យជម្នះ ។ សម្រាប់កីឡាករថៃ ម៉ៃសុទ្ធ មកស្រុកខ្មែរចាញ់តែ ផល សោភ័ណ្ឌ ម្តងប៉ុណ្ណោះ ហើយរូបគេធ្លាប់ឈ្នះ ឃីម ឌីម៉ា ម្តង និងស្មើពិន្ទុ ម្តងទៀតផង ។

ឌីម៉ា (ក្រហម) ម៉ៃសុទ្ធ (ខៀវ)
គួររំលឹកថា សួន ចាន់នី ធ្លាប់ចាញ់ពិន្ទុអ្នកប្រដាល់ខេត្ត ផាត់ថាលុង ម្តងរួចហើយកាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៨ ខណៈអ្នកប្រដាល់គុនខ្មែរ សួន ចាន់នី បានសុំប៉ះគ្នាម្តងទៀតបានសម្រេច នៅថ្ងៃសៅរ៍ ទី ២៦ ខែ មករា ឆ្នាំ ២០១៩ នេះក្នុងកម្មវិធីកំពូលអ្នកប្រដាល់ជើងឯកគោលជល់នា សង្វៀន ស៊ី អ៊ិន ស៊ី ចាប់ពីម៉ោង ៦ ល្ងាចតទៅ ៕