
លីគកំពូលកម្ពុជា 2019 មានសមាជិកច្រើនរហូតបំបែកកំណត់ត្រាប្រវត្តិសាស្ត្រលីគ

ប្រភពរូបភាពៈ CNCC
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) បានប្រកាសជាផ្លូវការនូវចំនួនក្លឹបដែលចូលរួមប្រកួតប្រជែងដណ្តើមយកជើងឯកពានរង្វាន់បាល់ទាត់លំដាប់កំពូលនៅកម្ពុជា Metfone Cambodia league 2019 ដោយមានចំនួនច្រើន ជាប្រវត្តិសាស្ត្រដែលពុំធ្លាប់មានពីមុនមក។
នៅរដូវកាល 2018 សមាជិកទាំងអស់មានចំនួន 12ក្លឹប ហើយបញ្ចាប់ទៅដោយក្លឹប វេសស្ទឺន នៅបាតតារាង ត្រូវកាត់ចេញពីលីគកំពូល ដូច្នេះសមាជិកដែលនៅសល់សម្រាប់រដូវកាលថ្មីគឺ 11ក្រុម។ នៅរដូវកាលថ្មីនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចយកក្លឹប3 បន្ថែមទៀត ដែលជាក្លឹបលេងលីគ 2 កន្លងមក ។ ក្លឹបទាំង 3 ដែលមកចូលរួមនៅលីគកំពូលកម្ពុជា នៅរដូវកាល 2019 នេះមាន :
- ក្លឹប គិរីវង់សុខសែនជ័យ
ក្លឹប គិរីវង់សុខសែនជ័យ មានមូលដ្ឋាននៅទីរួមខេត្ត តាកែវ ។ ក្លឹបនេះមានបទពិសោធន៍ច្រើន ក្នុងវិស័យបាល់ទាត់ ដោយធ្លាប់ឡើងមកលេងនៅលីគកំពូលជាច្រើនលើក ប៉ុន្តែមិនជោគជ័យទេ ក៍ធ្លាក់ទៅលេងលីគ2 វិញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ក្លឹប គិរីវង់សុខសែនជ័យ(ប្រភពរូបភាព CNCC)
- ក្លឹប បាល់ទាត់ខេត្តកំពង់ចាម
ក្លឹប បាល់ទាត់ខេត្តកំពង់ចាម ជាក្រុមដែលដែលមានមូលដ្ឋាននៅខេត្ត កំពង់ចាម ផ្ទាល់ ហើយក្លឹបនេះក៏មានបទពិសោធន៍ច្រើននៅក្នុងលីគ2 ហើយនិងពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ។ កំពង់ចាម ធ្វើបានល្អ នៅលីគ2 ដោយសហព័ន្ធមានការមើលឃើញពី គុណភាព ក្រុមនេះ ក៏សម្រេចជ្រើសយកមកលេងលីគកំពូល។

ក្លឹប បាល់ទាត់ខេត្តកំពង់ចាម(ប្រភពរូបភាព CNCC)
- ក្រុម U-18 សាលាបាល់ទាត់ជាតិ
ក្រុម U-18 សាលាបាល់ទាត់ជាតិ ត្រូវបានសហព័ន្ធមើលឃើញ ពីលទ្ធភាពនៃការដាក់បញ្ចូលក្រុមនេះមកលេងលីគកំពូលកម្ពុជា ព្រោះដើម្បីឲ្យពួកគេស៊ាំទៅនឹងការប្រកួតធំ និង បង្កើនសមត្ថភាពឲ្យបានខ្ពស់ ក្នុងបំណងឲ្យពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ពេលកពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដូច្នេះ នៅរដូវកាល 2019 នេះ លីគកំពូលកម្ពុជាមានសមាជិករហូតដល់ 14ក្រុម ដើម្បីដណ្ដើមជើងឯក ។ សហព័ន្ធបាល់ទាត់កម្ពុជាបង្កើនចំនួនក្រុមនេះ ដើម្បីឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង និងបង្កើនធនធានយុវជន ក៍ដូចជាអ្នកគាំទ្រផងដែរ៕