
ក្រុមធំជម្រើសជាតិកម្ពុជាទំនងប្រកួតមិត្តភាពជាមួយក្រុមនេះក្នុងខែមិថុនា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទំនងនឹងមានការប្រកួតមិត្តភាពអន្តរជាតិមួយអំឡុងខែមិថុនា ខាងមុខ ក្រោមការដឹកនាំពីគ្រូបង្គោលថ្មី Felix Dalmas។
ការប្រកួតនេះអាចមានចំនួន២លើក និងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ព្រោះពហុកីឡដ្ឋានជាតិមរតកតេជោនឹងស្ថិតក្រោមការកែលម្អស្មៅ ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣។
ក្នុងនោះដែរ ក្រុមជម្រើសជាតិមួយមកពីអាស៊ីប៉ាស៊ីហ្វិក គឺកោះសូឡូម៉ុន អាចនឹងក្លាយជាគូប្រកួតមួយផងដែរ។ កោះសូលូម៉ុន បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ១៣៤ នៃតារាង FIFA៕