
ប្រធានក្លិប អង្គរថាយហ្គឺរ ចែកអង្ករជូន ៤០០ គ្រួសារ ក្នុងខេត្តសៀមរាប
ថ្នាក់ដឹកនាំក្លិបដែលមានលោក Akihiro Kato ជាប្រធានចង់ជួយសម្រាលបន្ទុកប្រជាពលរដ្ឋនាខេត្តសៀមរាបដែលមានការលំបាក ក្នុងកំឡុងជំងឺកូវីដ-១៩នេះ ក៏បានបង្កើតកម្មវិធីចែកអង្ករដល់ ៤០០ គ្រួសារ ខណៈមួយគ្រួសារទទួលបានចំនួន ២០គីឡូក្រាម ដោយការចែកនេះធ្វើឡើងចំនួន ៣ថ្ងៃ ពោលគឺថ្ងៃទី ១៤, ១៥ និង ១៦ ខែឩសភា ចាប់ពីម៉ោង ០៩ ដល់ម៉ោង ១១ ព្រឹក ។
លោក Akihiro Kato បានលើឡើងថា៖ សួស្តីអ្នកគាំទ្រ ថាយហ្គឺរទាំងអស់គ្នា។ ខ្ញុំពិតជាបារម្ភអំពីជីវភាពអ្នកគាំទ្រទាំងអស់គ្នានៅសៀមរាបណាស់។ អ្វីដែលខ្ញុំអាចធ្វើបានខ្ញុំចង់ចែកអង្គរជូន៤០០គ្រួសារក្នុង១គ្រួសារ ២០គីឡូ ។ ក្នុងខែនេះ ខែ ៦ និង ខែ ៧ ចំនួន៣ខែ ។ វាគឺពិតជាតិចតួចណាស់ ប៉ុន្តែនេះជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំ ។ ប្រសិនបើអ្នកដែលត្រូវការអាចមកទទួលនៅកីឡដ្នាន SRU បាន ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសម្រាកកាលពីពាក់កណ្តាលខែមីនាកន្លងមក ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០២០មិនទាន់ដំណើរការឡើងវិញនៅឡើយ បើទោះបីជាជំងឺ COVID 19 ធូស្បើយក៏ដោយ៕