U23អេស្ប៉ាញឡើងប៉ះU23ប្រេស៊ីលដណ្ដើមមេដាយមាសបាល់ទាត់បុរសអូឡាំពិក
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសអូឡាំពិក ២០២០ ក្រោយឈ្នះម្ចាស់ផ្ទះជប៉ុន ដោយលទ្ធផល១ទល់នឹង០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។
Marco Asensio ជាអ្នកទាត់បញ្ចូលទីគ្រាប់ជ័យជម្នះក្នុងនាទី១១៥។
ដូច្នេះ U23 អេស្ប៉ាញត្រូវប៉ះ U23 ប្រេស៊ីល ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ថ្ងៃទី០៧ ខែសីហា។ ចំណែកម៉ិកស៊ីកូដែលចាញ់ប្រេស៊ីល ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៤ទល់នឹង១ ត្រូវដណ្ដើមមេដាយសំរឹទ្ធជាមួយម៉ិកស៊ីកូ នៅថ្ងៃទី០៦ ខែសីហា៕