គ្រូធំភ្នំពេញក្រោនអវត្តមានក្នុងជំនួបព្រះខ័នរាជស្វាយរៀង
លោក Oleg Starynskyi គ្រូបង្គោលភ្នំពេញក្រោននឹងមិនមានវត្តមានសម្រាប់ការប្រកួត Cambodian Premier League នៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះទេ ដោយសារជាប់ពិន័យ។
បើតាមលិខិតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រូបង្វឹកជនជាតិអ៊ុយក្រែនខាងលើ បានរងពិន័យពេលប៉ះព្រះខ័នរាជស្វាយរៀងជើងទី១ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣, ប៉ះណាហ្គាថ្ងៃទី២៧ ខែសីហា និងបឹងកេត ថ្ងៃទី០៤ ខែវិច្ឆិកា។
ដូច្នេះលោក Oleg នឹងមិនអាចដឹកនាំកូនក្រុមថ្ងៃសៅរ៍ នេះពេលទទួលព្រះខ័នរាជស្វាយរៀង នៅ RSN វេលាម៉ោង៦និង៣០នាទីល្ងាចបានទេ៕