
កីឡាករ Barca ម្នាក់នេះបានក្លាយជាគោលដៅនាំចូលរបស់ Chelsea
ក្លឹបតោខៀវ Chelsea ត្រូវបានរាយការណ៍ថា បានដាក់សំណើតម្លៃ៣៣លានផោនក្នុងការផ្ទេរខ្សែបម្រើ Frenkie de Jong ពីក្លិប Barcelona។ការស្វែងរកកីឡាករថ្មីនេះគឺដើម្បីមកជួយពង្រឹងក្លឹបដែលកំពុងតែលេងមិនបានល្អពោល Chelsea ឈ្នះតែ១ប្រកួតតែប៉ុណ្ណោះក្នុងចំនោម ៦ប្រកួតចុងក្រោយ។
យ៉ាងណាមិញ De Jong ចាប់តាំងពីមកកាន់ Barcelona ក្នុងឆ្នាំ២០១៩ រូបគេមិនបានបង្ហាញអ្វីដូចការរំពឹងទុកនោះទេពោលហាក់លេងមិនបានល្អតាមការរំពឹងទុកនៅ Barcelona ដែលជាហេតុមានការមិនពេញចិត្តពីសំណាក់ក្លឹប នឹងអ្នកគាំទ្រផងដែរ។
បច្ចុប្បន្ននេះលោក Xavi Hernandez កំពុងតែដឹកនាំក្រុម លោកបានប្រើប្រាស់កីឡាករក្មេងៗច្រើន ដែលមានដូចជា Pedri, Gavi និង Nico Gonzalez ខណៈ De Jong កំពុងតែនៅក្រៅក្រសែភ្នែកគ្រូបង្វឹក។
យោងតាមការចុះផ្សាយពីសារព័ត៌មាន El Nacional បានរាយការណ៍ថា Barcelona ទាមទារ ៥០លានផោនពីការយល់ព្រមឱ្យ De Jong ចាកចេញ ខណៈ Bayern Munich ក៏កំពុងចង់បានខ្សែបម្រើហូឡង់រូបនេះដែរ៕
អត្ដបទ៖ Monsoon