
Linsandro Martinez និយាយបែបនេះក្រោយបង្ហាញខ្លួននៅ Man UTD
Lisandro Martinez បានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាសមាជិកថ្មី។ គេនិយាយថា នេះជាកិត្តិយសដែលបានជាផ្នែកមួយនៃក្លិបដ៏អស្ចារ្យ។ គេប្រឹងប្រែងយ៉ាងខ្លាំងដើម្បីមកកាន់កម្រិតនេះ។
“ខ្ញុំចង់ដណ្ដើមបានជ័យជម្នះនៅ Man UTD។ នៅមានការងារច្រើនទៀតដើម្បីសម្រេចបានគោលដៅ ប៉ុន្តែខ្ញុំជឿថា ក្រោមការដឹកនាំរបស់លោក Erik ten Hag ខ្ញុំជឿថា លោកនឹងអាចធ្វើបាន។” នេះជាការថ្លែងពីខ្សែការពារជនជាតិអាហ្សង់ទីន។
Martinez បានចុះកុងត្រា៥ឆ្នាំនៅ Old Trafford ជាមួយជម្រើសបន្តមួយឆ្នាំទៀត ក្រោយផ្ទេរពី Ajax Amsterdam ក្នុងតម្លៃ៥៥លានផោន។
កីឡាករកើតឆ្នាំ១៩៩៨ ក្លាយជាសមាជិកថ្មីទី៣របស់ Man UTD បន្ទាប់ពី Tyrell Malacia មកពី Feyenoord ក្នុងតម្លៃ១៥លានអឺរ៉ូ និង Christian Eriksen ដោយឥតតម្លៃខ្លួន៕