
គ្រាប់បាល់របស់វិសាខា និងក្រោនបើកឆាក AFC Cup ចេញពីកីឡាករខ្មែរទាំងអស់
ក្រុមបាល់ទាត់កម្ពុជាចំនួន២បានបញ្ចប់ការប្រកួតទី១របស់ខ្លួនក្នុងវគ្គចែកពូល AFC Cup 2022 ហើយ ដោយវិសាខាបានយកឈ្នះក្លិបហ្វីលីពីន Kaya FC ២ទល់នឹង១ និង ភ្នំពេញក្រោនចាញ់ក្លិបសិង្ហបុរី Hougang United ៣ទល់នឹង៤។
គ្រាប់ទាំងដែល២ក្រុមកម្ពុជារកបាន គឺសុទ្ធតែធ្វើបានដោយកីឡាករក្នុងស្រុក។ ជាក់ស្ដែង កែន ច័ន្ទសុភ័ក្ត្រ និង សា ទី ជាអ្នកស៊ុតឲ្យវិសាខា ខណៈជួន ចាន់ចាវ, ប្រាក់ ធីវ៉ា និង ឆុំ ភីសា បំប៉ោងសំណាញ់ឲ្យភ្នំពេញក្រោន។
ការប្រកួតបន្ត វិសាខាត្រូវប៉ះ Bali United ប្រចាំពូល G និងភ្នំពេញក្រោនប៉ះ Viettel FC ប្រចាំពូល I ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា៕