
បាល់ទាត់លីគកំពូលកម្ពុជា និងលីគទី២វិលវិញសប្ដាហ៍នេះ
ការប្រកួតបាល់ទាត់ជើងឯកលីគកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាល២០២២ បានវិលមកវិញហើយនៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា នេះ។
ការប្រកួតលីគកំពូលនៅថ្ងៃសៅរ៍ នេះមានតែ២គូប៉ុណ្ណោះ គឺណាហ្គាវើលដ៍ប៉ះបឹងកេត និងគិរីវង់សុខសែនជ័យទទួលព្រះខ័នរាជស្វាយរៀង ដោយសារតែភ្នំពេញក្រោន និងវិសាខា ជាប់ប្រកួត AFC Cup។
ដោយឡែកការប្រកួតលីគទី២ ឬ Cambodian League 2 ដំណើរការឡើងវិញទាំង៦គូនៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា៕