ខ្សែការពារ Kurt Zouma ត្រូវតុលាការកាត់ទោសរឿងប្រើអំពើហិង្សាលើសត្វឆ្មាចិញ្ចឹម
ខ្សែការពារ Kurt Zouma របស់ West Ham United ត្រូវបានតុលាការ Thames Magistrates នាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស សម្រេចកាត់ទោសហើយ លើករណីដែលរូបគេបានប្រើអំពើហិង្សាលើសត្វឆ្មាចិញ្ចឹមរបស់ខ្លួន។
រឿងរ៉ាវ បានកើតឡើងតាំងពីកំឡុងដើមខែកុម្ភៈ ឆ្នាំ២០២២ ដោយដើមហេតុឡើយគឺ សត្វឆ្មារបស់ Kurt Zouma ធ្វើឲ្យបែករបស់ក្នុងផ្ទះរបស់ខ្លួនហើយរូបគេបានខឹងសម្បារ និងបាន ចាប់ឆ្មារបស់ខ្លួនយកធាត់ ដេញចាប់ឆ្មារបស់ខ្លួនដោយបានយកស្បែកជើងគប់ ក៏ដូចជាទះកំផ្លៀងឆ្មារបស់ខ្លួនផងដែរ។ ហើយក្នុងសកម្មភាពនោះ ប្អូនប្រុសរបស់ Kurt Zouma ដែលមានឈ្មោះថា Yoan Zouma បានថតវីដេអូបង្ហោះថែមទៀត។
តាមរយៈការស៊ើបអង្កេតកន្លងមក នៅទីបំផុត តុលាការក៏បានសម្រេចទោសកីឡាករអន្តរជាតិបារាំង ដោយដាក់ទណ្ឌកម្មឲ្យមកបម្រើការងារសង្គម សម្អាតទីធ្លាសាធារណៈរយៈពេល ១៨០ម៉ោង និងមិនឲ្យចិញ្ចឹមសត្វឆ្មារយៈពេល ៥ឆ្នាំ។ រីឯប្អូនប្រុសរបស់គេក៏ទទួលរងទណ្ឌកម្មដូចគ្នាដែរ តែរយៈពេលនៃការបម្រើការងារសង្គមរបស់គេមានតែ១៤០ម៉ោង ប៉ុណ្ណោះ។
The Nightmare