លោក Thomas Tuchel បារម្ភ ភាពមិនប្រាកដប្រជានៃម្ចាស់ក្លិបធ្វើអោយ Chelsea មិនជោគជ័យ
អ្នកចាត់ការ លោក Thomas Tuchel បានបង្ហាញការបារម្ភថា ដោយសារភាពមិនប្រាកដប្រជាលើរឿងម្ចាស់ក្លិប Chelsea កំពុងរារាំងពួកគេពីគម្រោងការដោះដូរកីឡាករនាទីផ្សាររដូវក្តៅខាងមុខ។
ក្លិបតោខៀវទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលអង់គ្លេសដើម្បីបន្តប្រតិបត្តិការការប្រកួត បើទោះមានការរឹតបន្តឹងលើម្ចាស់ក្លិបមហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich ក៏ដោយ។ លោកRoman Abramovich បានប្រកាសលក់ក្លិបបន្ទាប់ពីត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម ពាក់ព័ន្ធលើរឿងរុស្ស៊ីវាយលុកចូលអ៊ុយក្រែន។
ទោះជាយ៉ាងនេះក្តី Chelsea ត្រូវបានហាមឃាត់មិនឱ្យនាំចូលកីឡាកររឺក៏បន្តកិច្ចសន្យាឱ្យទៅកីឡាករដែលមាននៅក្នុងក្រុមស្រាប់ តាមការរឹតបន្តឹងពីទណ្ឌកម្ម យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការដឹកនាំក្រុមតោខៀវបន្តទៀត។
The Nightmare