អីយ៉ាស់ ! Ronaldo ត្រៀមជួបលោក Ten Hag និយាយរឿងសំខាន់មួយ
ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងទៅជួបលោក Erik ten Hag ជាអ្នកចាត់ការថ្មីដើម្បីពិភាក្សារឿងអនាគតរបស់ខ្លួន ជាមួយក្លិបបិសាចក្រហម Manchester United។
កីឡាករវ័យ៣៧ឆ្នាំ បានស្នើសុំចាកចេញ ហើយគេមិនបានចូលរួមហ្វឹកហាត់សម្រាប់ត្រៀមបើកររដូវកាលថ្មីនៅប្រទេសថៃនិងអូស្ត្រាលីឡើយ ព្រោះហេតុផលគ្រួសារ។ ចំណែកហេតុផលដ៏ចម្បងនៃការសុំចាកចេញគឺ Man UTD គ្មានកៅអី Champions League ខណៈប្រាក់ពលកម្មរបស់ Ronaldo ក៏ត្រូវកាត់២៥ភាគរយ។
មកដល់ពេលនេះ Ronaldo ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅកាន់ទីក្រុង Manchester ដើម្បីជួបជាមួយលោក Ten Hag ពិភាក្សារឿងអនាគតជាមួយក្លិប ខណៈកិច្ចសន្យារបស់គេនៅសល់១រដូវកាលទៀតជាមួយជម្រើសបន្តមួយរដូវកាលបន្ថែម។
– F11