Kane តាមស្មើកំណត់ត្រាអ្នករកគ្រាប់បាល់ច្រើនបំផុតនៅ Spurs
Harry Kane បានតាមស្មើកំណត់ត្រារបស់លោក Jimmy Greaves ជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេនៅ Tottenham ជាមួយនឹងគ្រាប់បាល់ទី ២៦៦សម្រាប់ក្លិប។
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសវ័យ២៩ឆ្នាំជាអ្នករកគ្រាប់បាល់ជ័យជម្នះ០ទល់នឹង១លើ Fulham។ នេះក៏ជាគ្រាប់ទី១៩៩ក្នុងចំណោម៣០០ប្រកួតក្នុងក្របខណ្ឌ Premier League របស់គេសម្រាប់ Spurs។
Greaves ដែលបានចាប់ផ្តើមអាជីពនៅ Chelsea រកបាន២៦៦គ្រាប់ក្នុងចំណោម៣៧៩ប្រកួតសម្រាប់ Spurs ចន្លោះឆ្នាំ១៩៦១ និង១៩៧០។
Kane ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅ Spurs ក្នុងឆ្នាំ២០១១ លេងបាន៤១៥ប្រកួតសម្រាប់ក្លិប៕