Everton បញ្ចប់តំណែង Lampard
Everton បានបណ្តេញអ្នកចាត់ការ Frank Lampard បន្ទាប់ពីដឹកនាំតិចជាងមួយឆ្នាំនៅ Goodison Park ។
បរាជ័យដោយសារ West Ham United កាលពីថ្ងៃសៅរ៍គឺជាការចាញ់លើកទី៩របស់ Everton ក្នុង១២ ប្រកួតនៅ Premier League ។
ពួកគេឈរនៅលេខរៀងទី ២ពីបាតតារាងដោយមាន១៥ពិន្ទុពីការប្រកួតចំនួន២០ លើក។
អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស Lampard វ័យ៤៤ឆ្នាំបានជំនួសតំណែង Rafael Benitez ក្នុងខែមករា ឆ្នាំ២០២២។ Everton ឥឡូវនេះកំពុងស្វែងរកអ្នកចាត់ការថ្មីទី៦របស់ពួកគេក្នុងរយៈពេល៥ឆ្នាំ៕