Cancelo ចោទ Pep កុហកខ្លួន
Joao Cancelo បានចោទប្រកាន់លោក Pep Guardiola ថានិយាយកុហក និងរិះគន់ Manchester City ចំពោះការមិនដឹងគុណបន្ទាប់ពីត្រូវបានដកចេញពីក្រុម។
នៅពេលអ្នកយកព័ត៌មាន A Bola សួរថាតើការចាកចេញដោយឱ្យខ្ចីដល់ទៅ២ដងនោះ Cancelo បានបញ្ជាក់ថា “ទេ ខ្ញុំមិនគិតដូច្នេះទេ។ ប៉ុន្តែខ្ញុំស្រលាញ់ជីវិតរបស់ខ្ញុំនៅពេលនេះ។ ខ្ញុំមិនសោកស្តាយទេ” ។ វាជាមិនមែនជារឿងស្ដាយទេ បើទោះបីជា Man City បានឈ្នះ Champions League ក៏ដោយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានជ្រើសរើសត្រឹមត្រូវនៅពេលដែលខ្ញុំចាកចេញ។”
Cancelo ត្រូវបានគេនិយាយថាបានបង្ហាញពីអាកប្បកិរិយាមិនពេញចិត្តចំពោះលោក Pep Guardiola ក្រោយត្រូវរុញទៅកៅអីបម្រុង។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានប្រកាសថា “វាជាការកុហកទាំងអស់។ ខ្ញុំមិនដែលលេងអន់ទេ។ អ្នកអាចសួរ Nathan Ake ឬ Rico Lewis បាន។ Man City មានការមិនពេញចិត្តចំពោះខ្ញុំបន្តិចនៅពេលពួកគេនិយាយដូច្នេះ ព្រោះខ្ញុំ ជាកីឡាករដ៏សំខាន់ក្នុងអំឡុងពេលដែលខ្ញុំនៅជាមួយក្រុម។”
កិច្ចសន្យារបស់ Canelo នៅ Eitihad Stadium មានសុពលភាពដល់ឆ្នាំ២០២៧ តែ Man City ចង់លក់ចេញនាដំណាច់រដូវកាល២០២៣/២០២៤នេះតែម្ដង៕